រន្ធត់ណាស់ កំពុងដើរសុខៗត្រូវម៉ូតូបុកពេញទំហឹងស្លាប់នៅនឹងកន្លែង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី20 ខែសីហា ឆ្នាំ2023 ម៉ោង 11:42 នាទី ល្ងាច

រន្ធត់ណាស់ កំពុងដើរសុខៗត្រូវម៉ូតូបុកពេញទំហឹងស្លាប់នៅនឹងកន្លែង
ខេត្តព្រះសីហនុ÷បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីត្រូវបានម៉ូតូ។បុកពេញទំហឹងខណៈពេលកំពុងដើរនៅលើចិញ្ចើមផ្លូវ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០.
០៨.២០២៣ វេលាម៉ោង ០៨:២០នាទី លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតនៅភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ ។

    ជុំវិញហេតុការណ៍នេះលោកវរសេនីយ៍ទោសទ្រីផលណារិនអធិការរងនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ទទួលផែនសណ្ដាប់ធ្នាប់បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង (រវាងម៉ូតូនិងអ្នកថ្មើរជើង) ម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1T-1645 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ ទិព្វ វាសនា  ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្ដិសុខ មានទីលំនៅភូមិ
ត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។
     លុះមកដល់ចំណុចខាងលើ បានបុកជាមួយអ្នកថ្មើរជើងកំពុងដើរឆ្លងផ្លូវពីកើតទៅលិច ០១នាក់ឈ្មោះ សំ វឿន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកអ្នកថ្មើរជើងចំពីចំហៀងខាងស្ដាំតែម្ដង ។
    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន០១នាក់ និងរងរបួសចំនួន០១នាក់៖
១.ឈ្មោះ សំ វឿន ភេទប្រុស អ្នកថ្មើរជើង (ស្លាប់នៅនឹងកន្លែងកើតហេតុ)
២.ឈ្មោះ ទិព្វ វាសនា ភេទប្រុស អ្នកបើកបរម៉ូតូ HONDA DREAM (រងរបួសមធ្យម) ។
    បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះកំពុងព្យាលបាលនៅបន្ទប់ថែទាំវេជ្ជសាស្រ្ដ ម៉ឺន វៃ ឃុំទួលទទឹង រីឯវត្ថុតាង(ម៉ូតូ)បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ដោយឡែកអ្នកបើកបរម៉ូតូកម្លាំងជំនាញកំពុងបន្ដនីតិវិធី ។  សម្រួលចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម