ឯកឧត្តម ជួន ណារិន្ទបានចាត់ក្រុមការងារនាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រពីគ្រួសារ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី19 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:51 នាទី ល្ងាច

ឯកឧត្តម ជួន ណារិន្ទបានចាត់ក្រុមការងារនាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រពីគ្រួសារ

ខេត្តព្រះសីហនុ : ឯកឧត្តម ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មាធិការ ខ២៧ បានចាត់ក្រុមការងារនាំយកអំណោយ មូលនិធិ ខ២៧ មកប្រគល់ជូនលោកយាយ នឹងលោកពូស្នាក់នៅក្នុងក្រុម០៤ ភូមិ២ សង្កាត់៣ ក្រុងនិងខេត្តព្រះសីហនុ ដែលជាគ្រួសារក្រីក្រចំនួន២គ្រួសារ នារសៀលថ្ងៃចន្ទទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។

ក្រុមការងារទាំងអស់គ្នាសប្បាយចិត្តក្រៃលែងដែលបានឯកឧត្តម ជួន ណារិន្ទ ប្រធានចាត់ធ្វើជាតំណាងពាំនាំយកអំណោយជូនគ្រួសារក្រីក្រ បងប្អូនប្រជាពលរដ្ឋដែលបានទទួលអំណោយពីឯកឧត្តមមានចិត្តសប្បាយរីករាយជាពន់ពេក។

ទី១/ ឈ្មោះ ព្រុំ ឌឿក ភេទប្រុស អាយុ៨០ឆ្នាំ និងលោកយាយ ឈ្មោះ សែ យាន អាយិ ៦៨ឆ្នាំ ជរា រស់នៅផ្ទះជួល ។

ទី២/ ឈ្មោះ សំ សារឿន ភេទប្រុស អាយុ ៥៩ឆ្នាំ ជាបុរសពោះម៉ាយ រស់នៅចិញ្ចឹម២នាក់ ។
គ្រួសារទាំងពីរខាងលើសព្វថ្ងៃមានជីវភាពខ្វះខាត មានទីលំនៅក្រុមទី០៤ ភូមិ២

អំណោយដែលទទួលបានក្នុង១គ្រួសារ

១/ អង្ករ២០គីឡូ
២/ មីមួយកេស
៣/ ទឹកត្រីមួយយួរ
៤/ ទឹកសុីអុីវមួយយួរ
៥/ ស្ករមួយគីឡូ
៦/ ប៊ីចេង ២៥០ក្រាម
៧/ ទឹកសុទ្ធ ២ឡូរ

 សម្រួលអត្ថបទដោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម