លើករណី ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លា..ប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ.ដោយសារជនសង្សយ័មួយក្រុមប្រហែល៣០នាក់ ដែលបង្កហឹង្សាកា..ប់ ត្រូវបាននគរបាលចាប់ខ្លួនជនសង្ស័យចំនួន១២នាក់ហើយ ក្នុងចំណោម៣០នាក់...

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី17 ខែមិថុនា ឆ្នាំ2023 ម៉ោង 12:03 នាទី ល្ងាច

(Update បន្ត) :លើករណី ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លា..ប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ.ដោយសារជនសង្សយ័មួយក្រុមប្រហែល៣០នាក់ ដែលបង្កហឹង្សាកា..ប់ ត្រូវបាននគរបាលចាប់ខ្លួនជនសង្ស័យចំនួន១២នាក់ហើយ ក្នុងចំណោម៣០នាក់...

ក្រុងព្រះសីហនុ៖ គិតត្រឹមថ្ងៃ១៦មិថុនា២០២៣ នគរបាលចាប់ខ្លួនជនសង្សយ័បានចំនួន១២នាក់ហើយ ក្នុងចំណោមជនសង្សយ័មួយក្រុមប្រហែល៣០នាក់ ដែលបង្កហឹង្សាកា..ប់ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លា..ប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ។

នគរបាលក្រុងព្រះសីហនុប្រាប់បន្ថែមថា សមត្ថកិច្ចកំពុងស្រាវជ្រាវ
តាមចាប់ខ្លួនបក្ខពួកមួយចំនួនទៀតដែលកំពុងរត់គេចខ្លួន។

សុំបញ្ជាក់ថា យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា ហេតុការណ៍ហឹង្សានេះកើតឡើងកាលពី ម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី១២មិថុនា២០២៣ នៅម្តុំមុខកាស៊ីណូយ៉ាព័រ ស្ថិតនៅក្រុមទី១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនរងគ្រោះដែលស្លា..ប់មានឈ្មោះ ស៊ាន ប៊ឺត ភេទប្រុស២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាប៉ាល់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ។(សូមរួមរំលែកទុក្ខជាមួយក្រុមគ្រសារសព)

សាវតារឿងហេតុ របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់លម្អិតថា អំពើហិង្សាមានស្ថានទម្ងន់ទោសមួយនេះបង្កដោយជនសង្ស័យមួយក្រុម មានគ្នាប្រហែល៣០នាក់ មធ្យោបាយ ម៉ូតូជិត២០គ្រឿង បានធ្វើសកម្មភាពកា..ប់ និងវ៉ៃលើជនរង គ្រោះមួយរូប ជនជាតិខ្មែរ មុខរបរ កម្មករកាប៉ាល់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ រងរបួ..សបែកលើចិញ្ចើមនិងកា..ប់ត្រូវក្បា..ល ចំហៀងខាងស្តាំ ។

ជនរងគ្រោះបានបំភ្លឺថា៖ មុនពេលកើតហេតុជនរងគ្រោះ បានអង្គុយលេងជាមួយមិត្តភ័ក្រ នៅកន្លែងកើតហេតុមានគ្នា ៦នាក់ ស្រី៣នាក់ ហើយក្រុមជនសង្ស័យជិះម៉ូតូមកឃើញ បានជិះទៅហួសកន្លែងជនរងគ្រោះ បានបន្តិច រួចជិះត្រឡប់មកវិញដល់ កន្លែងជនរងគ្រោះអង្គុយ ក៍នាំគ្នាចុះមកកា..ប់និងវ៉ៃទៅលើជនរង គ្រោះនិងមិត្តភក្រ័ ពេលនោះជនរងគ្រោះបាននាំគ្នារត់ តែរត់មិនទាន់ ត្រូវជនសង្សយ័កា..ប់ត្រូវតែម្តង។

ក្រុមជនសង្សយ័ នគរបាលនឹងចាត់ការបញ្ជូនទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

អត្ថបទដោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម