ញាក់សាច់ យុវជន២ក្រុមក្នុងព្រឹត្តិការណ៍ក្មេងទំនើងប្រើអំពើហិង្សាផ្អើលក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី16 ខែមិថុនា ឆ្នាំ2023 ម៉ោង 5:47 នាទី ល្ងាច

 

ខេត្តព្រះសីហនុ÷ក្មេងទំនើងជាង២០នាក់ទទូលការអប់រំពីអភិបាលខេត្ត បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នា ធ្វើសកម្មភាពអ៊ុកឡុក សង្គម។
ថ្លែងទៅកាន់អាណាព្យាបាល អាជ្ញាធរមូលដ្ឋាននៃក្រុមក្មេងទំនើង នាព្រឹកថ្ងៃទី១៦ មិថុនាឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្ត ឯកឩត្តមអភិបាល បានស្នើអោយអាណាព្យាបាល ចាត់វិធានការ នឹងអប់រំ ដោយធ្វើការតាមដានរាល់សកម្មភាពរបស់កូន ជៀសវាងការដើរខុសគន្លង ទៅបង្កើតបក្សក្រុមបងធំ បងតូច វាយតប់គ្នាតាមទីសាធារណះ បង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅថ្ងៃអនាគត ដូចនេះក្នុងនាមឯកឩត្តម ជាឪពុក ម្តាយក្នុងខេត្ត សូមស្នើយ៉ាងទទួចនិងដាច់អហឹង្កា ដោយតំរូវអោយលោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងឪពុកម្តាយដែលជាអាណាព្យាបាលនិង សមត្ថកិច្ច ត្រូវសហការគ្នាដោយបង្កើតគ្រប់តេឡេក្រាម រួមគ្នាតាមដាន នឹងរាយការណ៍នូវរាល់សកម្មភាព របស់ក្រុមក្មេងទំនើង គ្រប់រូបភាព។ក្នុងឪកាសនោះផងដែរ ឯកឩត្តមបានបញ្ជាក់ថា សូមក្មួយៗទាំងអស់ បំបែកក្រុមបក្សពួកដែលបានបង្កើតឡើងកន្លង បើពុំដូច្នោះទេ សមត្តកិច្ចនឹងអនុវត្តនិតិវិធីច្បាប់ដោយពាំមានការលើកលែងទោសនោះទេ បើទោះបីជាស្ថិតក្នុងវ័យសិក្សាក៍ដោយ។

គួររំលឹកផងដែរថា នៅដើមសប្តាហ៍ទី២នៃខែមិថុនានេះ នៅក្នុងក្រុងព្រះសីហនុ មានក្រុមក្មេងទំនើង២គ្រុមបានធ្វើសកម្មភាពប្រមូលផ្តុំគ្នា ដេញវាយ កាប់ចាក់គ្នា ពពាក់ពពូន រហូតបណ្តាលអោយមានការរងរបួសទាំងសងខាង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។

សូមបញ្ជាក់ថាក្រុមក្មេងទាំង២ក្រុមនេះ គឺមាន - ក្រុមGB (good boy)ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទោស (កាប់យកម៉ូតូ) កាលពីថ្ងៃទី 12 ខែមិថុនាឆ្នាំ 2023 នៅម្ដុំឆ្នេរអូរឈើទាល ក្រុមនេះមានគ្នាសរុប 30 នាក់ មកពីសាលាបឋមសិក្សាអនុវិទ្យាល័យមុនបាសាក់ហ៊ុនសែនមិត្តភាព អូរ2 ។ និងក្រុម BT (Boy tan )បង្កការអុកឡុកបង្កហិង្សារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុក្រុមនេះមកពីសាលាអនុវិទ្យាល័យសម្ដេចឪ (បង្កើតឡើងក្នុងអំឡុងខែឧសភាឆ្នាំ 2022)មានគ្នាសរុបជាង 30 នាក់។

នៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2023 វេលាម៉ោងប្រហែល 16:00 និង 30 នាទីសមាជិកម្នាក់របស់ក្រុមBT (Boy Tan)ឈ្មោះ ទឹម សុវណ្ណារិទ្ធ ត្រូវបានក្រុមGB (Goo Boy)មានគ្នាមួយក្រុមប្រហែល 10 ម៉ូតូបានស្ទាក់ដេញកាប់នៅម្ដុំមូលដ្ឋានកងរាជអាវុធហត្ថឆ្នេរអូរជិតពាលហើយក្រុមBT ក៏បានរត់ចោលម៉ូតូទើបក្រុមGBបានយកម៉ូតូមួយគ្រឿង( ម៉ាកHonda Dreamសេរី២០១៨មានស្លាកលេខព្រះសីហនុ1D-3295)យកទៅជិះតែម្ដង។

          អត្ថបទដោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម