បុរសម្នាក់ជាជនរងគ្រោះ ក្នុងអំពើហិង្សាលួចមានស្ថានទម្ងន់ ដែលជនសង្សយ័មួយក្រុមមានគ្នាប្រហែល៣០នាក់ វាយនិងកាប់បណ្តាលឲ្យជនរងគ្រោះរងរបួ..សក្បាលធ្ង..ន់ ធ្ងរនោះ បច្ចុប្បន្នបានទទួលមរណ.

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី15 ខែមិថុនា ឆ្នាំ2023 ម៉ោង 10:46 នាទី ល្ងាច

ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម) បុរសម្នាក់ជាជនរងគ្រោះ ក្នុងអំពើហិង្សាលួចមានស្ថានទម្ងន់ ដែលជនសង្សយ័មួយក្រុមមានគ្នាប្រហែល៣០នាក់ វាយនិងកាប់បណ្តាលឲ្យជនរងគ្រោះរងរបួ..សក្បាលធ្ង..ន់ ធ្ងរនោះ បច្ចុប្បន្នបានទទួលមរណ..ភាពហើយនៅមន្ទីរពេទ្យ នេះបើតាមក្រុមគ្រួសារនិងសាច់ញាតិឲ្យដឹងនៅរសៀលថ្ងៃទី១៥មិថុនា២០២៣ ។
ជនរងគ្រោះឈ្មោះ ស៊ាន ប៊ឺត ភេទប្រុស២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាប៉ាល់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ។
សុំបញ្ជាក់ថា យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា ហេតុការណ៍ក្រុមជនសង្សយ័ប្រហែល៣០នាក់ ធ្វើសកម្មភាពលួចមានស្ថានទម្ងន់(វាយនិងកា..ប់បណ្តាលឲ្យជនរងគ្រោះរបួ..សក្បាលធ្ង..ន់ធ្ងរ) កើតឡើងកាលពី ម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី១២មិថុនា២០២៣ នៅម្តុំមុខកាស៊ីណូយ៉ាព័រ ស្ថិតនៅក្រុមទី១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយភ្លាមៗក្រោយកើតហេតុមានជនសង្សយ័ចំនួន៧នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននិងកំពុងតាមចាប់ខ្លួនបក្ខពួកមួយចំនួនទៀតដែលរត់គេចខ្លួន៕(សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង) 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម