ប្រជាការពារម្នាក់កំពុងបើកម៉ូតូត្រូវបានរថយន្តបុកប៉ើងបង្កឲ្យមនុស្សពីរនាក់ផ្សេងទៀតរងរបួសធ្ងន់។

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2023 ម៉ោង 1:11 នាទី ព្រឹក

ប្រជាការពារម្នាក់កំពុងបើកម៉ូតូត្រូវបានរថយន្តបុកប៉ើងបង្កឲ្យមនុស្សពីរនាក់ផ្សេងទៀតរងរបួសធ្ងន់។

ខេត្តព្រះសីហនុ: រថយន្តបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យផ្លោងទាំងមនុស្សទាំងម៉ូតូខ្ទាតត្រូវមនុស្សពីរនាក់ទៀតកំពុងតែឈរទិញថ្នាំពេទ្យបណ្ដាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរសង្គ្រោះបន្ទាន់ភ្លាមៗ។នៅវេលាម៉ោង១០ :០០នាទីយប់ថ្ងៃទី 9 ខែមិថុនាឆ្នាំ 2023 ស្ថិតនៅផ្លូវបំបែកជាបួនជិតសាលារៀនអូរ 2សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើតាមប្រភពកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថាមុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើកម៉ូតូ ម៉ាក់ excenter ពណ៌ខៀវគ្មានស្លាកលេខ ទិសដៅពីត្បូងឆ្ពោះទៅជើងមកដល់ត្រង់ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក់ព្រុសពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 2BR-4975បើកបរទិសដៅពីរលិចទៅកើតមកដល់ត្រង់ចំណុចកើតហេតុ ក៏ បានបុកម៉ូតូបណ្ដាលឱ្យម៉ូតូខ្ទាតប៉ើងទៅបុកចំមនុស្សពីរនាក់ផ្សេងទៀតកំពុងតែឈរទិញថ្នាំពេទ្យនៅមុខប៉ាម៉ាស៊ី បណ្ដាឱ្យមនុស្សពីរនាក់នោះរងរបួសធ្ងន់និងម្ចាស់ម៉ូតូរងរបួសជើងយ៉ាងដំណំ។តាមប្រភពដដែលបានបន្តទៀតថាអ្នកបើកបរម៉ូតូនោះគឺជាប្រជាការពារទៀតផង។ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់ក៏បានដឹកយកអ្នករបួសទាំងបីនាក់យកទៅសម្រាកព្យាបាល។

ក្រោយពីមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋជុំវិញទីនោះសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ក៏ បានមកដល់សួរនាំអង្ហែតបានពិនិត្យមើលនិងនាំយកវត្ថុតាងទាំងអស់ទៅរក្សាទុកនូវការិយាល័យផ្លូវគោករងចាំភាគីទាំងសាងខាងទៅដោះស្រាយតាមនីតិវិធី។ អត្ងបទដោយលោកនី វ៉ាន់នីន 087 758 866 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម