កុំជ្រុលជ្រឿមនិងល្បឿន ខូចខាតទ្រព្យ និងគ្រោះ..ថ្នាក់...រថយន្តបុករថយន្ដលើផ្លូវល្បឿនលឿន រងរបួសស្រាលពីរនាក់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី08 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:10 នាទី ល្ងាច

កុំជ្រុលជ្រឿមនិងល្បឿន ខូចខាតទ្រព្យ និងគ្រោះ..ថ្នាក់...រថយន្តបុករថយន្ដលើផ្លូវល្បឿនលឿន រងរបួសស្រាលពីរនាក់

ខេត្តព្រះសីហនុ : រថយន្តចំនួន 2 គ្រឿងក៏បានរងការខូចខាតយ៉ាងដំណំ រួមជាមួយមនុស្សពីរនាក់ផ្សេងទៀតបានរងបួសស្រាល បន្ទាប់ពីបានបុកគ្នាពេញទំហឹងលើផ្លូវល្បឿនលឿននៅម៉ោង: ១១ : ២០ នាទីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ចំនុចគ្រោះថ្នាក់ : K111+(800)ក្នុងទិសដៅ: កំពង់សោម-ភ្នំពេញ។
      យោងតាមប្រភពពីលោកអធិការនគរបាលស្រុកកំពង់សិលាបានឲ្យដឹងថា ចំណុចមានករណីរថយន្តបុករថយន្ដ បណ្ដាលឲ្យរងការខូចខាតទាំងសងខាងស្ថិនភូមិ ក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្ត  ព្រះសីហនុម៉ោង ១១ : ២០ នាទីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២៣ ។ ប្រភពដដែលបានបញ្ជាក់ទៀតថាត្រង់
ចំនុច: K111+(800)
មានរថយន្តទី១ ម៉ាក:TOYOTA HILUX REVO ( ពណ៌ ស )
-ផ្លាកលេខ : ភ្នំពេញ 2BU-2426
- អ្នកបើកបរឈ្មោះ ផូ ច័ន្ទដារា ( ភេទប្រុស ) ជនជាតិ ខ្មែរ ( បណ្ណបើកបរ = B.KP.00035678 )
-លេខអ្នកបេីកបរ:088 4848448
- អ្នករួមដំណើរ : ក្មេងប្រុសម្នាក់ ( សរុប ២នាក់ )- របួស : រងរបួសស្រាលទាំង២នាក់ / រថយន្តទី២ ម៉ាក : HYUNDAI( ពណ៌ ខៀវ )-ផ្លាកលេខ : ភ្នំពេញ 2BD-9743 អ្នកបើកបរឈ្មោះ ហៀង ហុងឈៀន ( ភេទប្រុស ) ជនជាតិ ខ្មែរ ( បណ្ណបើកបរ = B.SV.00033376 )-លេខអ្នកបេីកបរ:017 838 234 អ្នករួមដំណើរ : ១នាក់ ភេទស្រី  ( សរុប ២ នាក់ )- របួស : មិនមាននាក់រងរបួសទេ ។មូលហេតុ : ល្មើសល្បឿន រថយន្ដទី១បុករថយន្ដទី២ ពីក្រោយរ៉េចង្កូតធ្លាក់ផ្លូវទាំង២គ្រឿង ក្រោយកើតហេតុ : រថយន្ដទាំង២ត្រូវ បានស្ទូចយកមកដោះស្រាយសំណងនៅស្នាក់ការកំពង់សិលា K114៕ អត្ថបទដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម