បុរសម្នាក់ដេកស្ដូកស្ដឹងនៅកន្លែងកើតហេតុក្រោយពីម៉ូតូពីរគ្រឿងបុកគ្នា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី02 ខែមិថុនា ឆ្នាំ2023 ម៉ោង 12:24 នាទី ព្រឹក

បុរសម្នាក់ដេកស្ដូកស្ដឹងនៅកន្លែងកើតហេតុក្រោយពីម៉ូតូពីរគ្រឿងបុកគ្នា

ខេត្តព្រះសីហនុ : ម៉ូតូពីគ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យម្ចាស់ម៉ូតូភាគីម្ខាងទៀតរងរបួសដេកស្ដូកស្ដឹងនៅហ្នឹងកន្លែង ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះដែរកើតឡើងវេលាម៉ោង9 : 25នាទីយប់ថ្ងៃទី1 ខែមិថុនា ឆ្នាំ2023តាមបណ្ដោយវិថីឯករាជ្យ (១០០)ហួសស្តុបបត់ទៅផ្សារលើស្ថិតក្នុងសង្កាត់លេខ 4 ក្រុង/ខេត្តព្រះសីហនុ។

តាមប្រភពកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថាមុនពេលកើតហេតុគាត់បានឃើញបុរសពីរនាក់ជិះម៉ូតូម៉ាក suzuki Let's ពណ៌សពាក់ស្លាកលេខ កំពង់ស្ពឺ 1J-0984 បានឆ្លងស្តុបទិសដៅពីជើងទៅត្បូងមកដល់ត្រង់ចំណុចកាត់ហេតុ ពេលនោះដែរមានម៉ូតូមួយគ្រឿងទៀតម៉ាក់ Yamaha Sirius ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BU-6227បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នា ក៏បុកពីក្រោយម៉ូតូ ម៉ាក Let's តែម្ដង។ បានបណ្ដាលឲ្យម្ចាស់ភាគីខាងម៉ូតូម៉ាកSirius រងរបួសដេកស្ដូកស្ដឹងនៅកណ្ដាលផ្លូវថ្នល់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់យកទៅសម្រាកព្យាបាល។

ក្រោយពីកើតហេតុសមត្ថកិច្ចមន្ត្រីចរាចរណ៍ផ្លូវគោកក៏បានមកដល់ធ្វើការសម្របសម្រួលចរាចរណ៍និងបានវាស់វែងយកវត្ថុតាមទាំងពីរលើកដាក់លើរថយន្តដើម្បីឲ្យភាគីទាំងសងខាងចរចាគ្នា។ ដោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម