(អាប់ដេតបន្ថែម)យុវជនម្នាក់បានបាត់បង់ជិវិតនៅនឹងកន្លែងនឹងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជុនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីត្រូវបានរថយន្តជនជាតិចិនបើកបុកពេញទំហឹង

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី01 ខែមិថុនា ឆ្នាំ2023 ម៉ោង 11:07 នាទី ព្រឹក

(អាប់ដេតបន្ថែម)យុវជនម្នាក់បានបាត់បង់ជិវិតនៅនឹងកន្លែងនឹងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជុនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីត្រូវរថយន្ដជនជាតិចិតបើកបុកពេញទំហឹង

ខេត្តព្រះសីហនុ÷បន្ទាប់ពីត្រូវរថយន្តបុកម៉ូតូពេញទំហឹងយុវជនម្នាក់បានបាត់បង់ជិវិតនៅនឹងកន្លែងនឹងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជុនទៅកាន់មន្ទីពេទ្យ កាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី៣១ខែឩសភាឆ្នាំ២០២៣នៅចំនុចមុខសាលាចំការកៅស៊ូ ស្ថិតក្នុងភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

        ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ យោងតាមប្រភពបឋមពីកន្លែងកើតហេតុបានអោយដឹងថា  នៅមុនកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង បើកឌុបគ្នាពីនាក់ក្នុងទិសដៅពីលិចទៅកើតរហូតមកដល់ចំនុចកើតហេតុបានបត់ឆ្វេងបំរុង ឆ្លងផ្លូវ តែភ្លាមនោះក៍មានរថយន្ត មួយគ្រឿងពណ៍ស ម៉ាកBMW បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានបុកពេញទំហឹងបណ្តាលម៉ូតូជនរងគ្រោះគៀបជាប់ក្រោមរថយន្ត ឯ ជនរងគ្រោះទាំងពីរនាក់ខ្ទាតផ្លោងជាង១០ម៉ែត្រ រំលង ឃឿនពុះត្រូវចែកផ្លូវ បណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីចំការចេកខេត្ត។

     ជុំវិញករណីនេះដែរ បណ្តាញ
ព័ត៍មានយើងពុំទាន់ទទួលបានរបាយការណ៍ពីសមត្ថកិច្ចនៅឡើយទេ។ប៉ុន្តែ ជនបង្ករដែលជាជនជាតិចិន ដែលសមត្ថកិច្ចមិនបង្ហាញអត្តសញ្ញាណត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅក្នុងសាលាក្រុងព្រះសីហនុ បន្ទាប់ពីជនបង្ករបានបើកបុករួចហើយបានបើករថយន្តមកចូលសាលាក្រុងព្រះសីហនុ ។

      សូមបញ្ជាក់ផងដែរថា ក្រោយការឃាត់ខ្លួន ជនបង្ករ មានពាក្យចចាមអារាមថា រថយន្តបង្ករ ដែលបានបើកបុកជនរងគ្រោះគឺជារថយន្តជនបង្ករដែលជាជនជាតិចិន ជួលពីមន្ត្រីថ្នាក់ទ្រើសនៅក្នុងជួរសមត្ថកិច្ច។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម