ដំបូលអាគារបុគ្គលិកសុីណូ ប៉ឡាយកម្ពស់ 7 ជាន់ត្រូវបានអគ្គីភាឆេះទាំងព្រលឹម។

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី22 ខែឩសភា ឆ្នាំ2023 ម៉ោង 10:03 នាទី ល្ងាច

ដំបូលអាគារបុគ្គលិកសុីណូ ប៉ឡាយកម្ពស់ 7 ជាន់ត្រូវបានអគ្គីភាឆេះទាំងព្រលឹម។

#ខេត្តព្រះសីហនុ៖

មានករណីអគ្គីភ័យឆេះពីលើដំបូលអគារកម្ពស់៧ជាន់មួយកន្លែង បានកើតឡើងនៅវេលាម៉ោងជិត ៦ ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ មានទីតាំងស្ថិតនៅអាគារបុគ្គលិកកាសុីណូប៉ឡាយ ស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។

លោកស្នងការ បញ្ជាក់បន្ថែមថា ក្រោយពីទទួលព័ត៌មានករណីអគ្គីភ័យឆាបឆេះនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសហការ ជាមួយកម្លាំងកងរាជអាវុហត្ថ កំពង់ផែនិងកងអន្តរាគមន៍ពិសេសង៧០ បានជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ គ្រប់គ្រងស្ថានការបានទាំងស្រុង នៅវេលាម៉ោងប្រមាណជាង ៧ព្រឹកក្នុងថ្ងៃដដែល។

ជុំវិញករណីនេះ បានឲ្យខូចខាតសម្ភារៈមួយចំនួន និងមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត ហើយ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត រកមូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យនេះកើតឡើង ៕

អត្ថបទដោយលោក នី វ៉ាន់នីន ( 087 758 866 )

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម