ល្បែងខុសច្បាប់ហាក់កំរើកឡើងវិញ ជ្រកក្រោមស្លាក ខារ៉ាអូខេ និង សណ្ឋាគារ សមត្ថកិច្ចឆ្លើយថា ចាំចុះពិនិត្យជាក់ស្តែង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី21 ខែឩសភា ឆ្នាំ2023 ម៉ោង 6:02 នាទី ល្ងាច

ល្បែងខុសច្បាប់ហាក់កំរើកឡើងវិញ ជ្រកក្រោមស្លាក ខារ៉ាអូខេ និង សណ្ឋាគារ សមត្ថកិច្ចឆ្លើយថា ចាំចុះពិនិត្យជាក់ស្តែង

#ខេត្តព្រះសីហនុៈ
បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយះ នៅក្នុងខេត្តព្រះសីហនុ នារយះពេលចុងក្រោយនេះគេសង្កេតឃើញក្រុមល្បែងអេឡិចត្រូនិច ហ្គេមបាញ់ត្រី និង ស្លុតម៉ាស៊ិន បាននឹងកំពុងមានជីវិតឡើងវិញ ហើយដោយទីតាំងខ្លះជ្រកក្រោម ឈ្មោះកាស៊ីណូ ទីតាំងខ្លះជ្រកក្រោមស្លាកខារ៉ាអូខេ និងសណ្ឋាគារ ដែលជាយុទ្ឋសាស្ត្របំភ័នភ្នែកសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ឋ រួមជាមួយអាជ្ញាធរផងដែរ។

  ជុំវិញការមានជីវិតរស់រាន របស់ល្បែងលាក់មុខនេះ ផងដែរ ក្រុមប្រជាពលរដ្ឋពលរដ្ឋមួយចំនួនដែលបានឃើញនឹង បានដឹងពីទីតាំងល្បែងទាំងអស់បានលួចបង្ហើបទាំងភ្នែកលើកញ្ចឹងករថា តាមពិតនៅតាមទីតាំង សណ្ឋាគារ ខារ៉ាអូខេ និង ទីតាំងក្លឹបមួយចំនួនរបស់ជនជាតិចិន ភាគច្រើនគឺបានបង្កប់នូវល្បែងជាច្រើនប្រភេទ តែពួកគាតឆ្ងល់ថា ត្រឹមពួកគាត់ជាប្រជាពលរដ្ឋធម្មតាបានដឹងរឿងនេះស្ទើគ្រប់គ្នា គ្រាន់តែមិនហ៊ាននិយាយខ្លាចគេហៅសួរនាំ ចុះទំរាំសមត្ថកិច្ច មានជំនាញខាងស៊ើបអង្កេតហេតុអី? បែជាពុំដឹងរឿងល្បែងទាំងនេះ ជាពិសេសសមត្ថកិច្ចមូលដ្ឋានតែម្តង រឺ មួយដឹងហើយធ្វើមិនដឹង។ ក្រុមប្រជាពលរដ្ឋដ៏ដែលស្នើស៊ុអោយលាក់ប្រភពបានបង្ហាញអារម្មណ៏ថា  តាមពិតពួកគាត់ចង់រាយការណ៏ទៅសមត្ថកិច្ចមូលដ្ឋានណាស់ ប៉ុន្តែមានរឿងចំនួន២ធំៗ ដែលធ្វើអោយគាត់មិនហ៊ានរាយការណ៏ ដោយកត្តាទី១ ក្រោយពួកគាត់រាយការណ៏ជូនសមត្ថកិច្ចថាតើសមត្ថកិច្ចបានចុះធ្វើសកម្មភាពបង្រ្កាបទីតាំងនោះដែរឬទេ? ហើយពួកគាត់នឹងមានហានិភ័យអ្វីខ្លះ? សម្រាប់គាត់ កត្តាទី២ ពេលខ្លះក្រោយពួកគាត់រាយកាណ៏អំពីបទល្មើសភាគច្រើន អ្នករាយការណ៏ច្រើនក្លាយជាចុងចោទធ្វើអោយពួកគាត់ មានការខាតបង់ពេលវេលា ក្នុងផ្តល់ចំលើយ(ធ្វើអោយខកខានពេលវេលារកលុយចឹញ្ចឹមគ្រួសាររបស់ពួកគាត់) ជាពិសេសពួគាត់នឹងក្លាយផ្ទាំងស៊ឹបរបស់មន្ត្រីខិលខូចមួយចំនួនដែលបានទទួលលាភសក្ការៈ អំពើល្មើសច្បាបប់ទាំងនោះ។

  ឆ្លើយតបទៅនឹងការរាយការណ៏ពីបងប្អូនប្រជាពលរដ្ឋតាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ តាមរយះបណ្តាញផ្សពផ្សាយ លោក វរៈសេនីយ៏ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានគូសបញ្ជាក់តាមប្រព័ន្ឋតេឡេក្រាមថា តាមរយះរូបភាពបង្កប់ល្បែងស៊ីសងនេះ លោកពុំទាន់ដឹងថា ជាទីទាំងមានអាជ្ញាប័ណ្ណ ឬ អត់នោះទេ ចាំលោក បញ្ជូនមន្ត្រីជំនាញចុះពិនិត្យសិន និងកំពុងឆ្លងយោបល់លោកអភិបាលក្រុង។

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម