ពិតជាអាយុថ្លៃមែនបុរសម្នាក់គ្រោះថ្នាក់ចរាចរណ៍មួយយប់ពីរដង តែមិនប៉ះពាល់ដល់អាយុជីវិតគ្រាន់តែរបួស

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី18 ខែឩសភា ឆ្នាំ2023 ម៉ោង 2:59 នាទី ព្រឹក

ពិតជាអាយុថ្លៃមែនបុរសម្នាក់គ្រោះថ្នាក់ចរាចរណ៍មួយយប់ពីរដង តែមិនប៉ះពាល់ដល់អាយុជីវិតគ្រាន់តែរបួស

#ក្រុងព្រះសីហនុ :

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តពណ៌ខ្មៅមិនស្គាល់អត្តសញ្ញាណបានបុកម៉ូតូមួយគ្រឿងពេញទំហឺងដែរបានរួមដំណើរដោយបុរស់បីនាក់ ម្នាក់ដែរជាអ្នកបើកបររបួសស្រាល អ្នកអង្គុយកណ្ដាលបាក់ជើងម្ខាងតែម្នាក់ទៀតជិះក្រោយបែកក្បាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១០ : ២០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣តាមបណ្ដោយផ្លូវជាតិលេខ ៤ត្រង់ចំណុចផ្លូវបំបែកជិតរោងចក្រក្រោនស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានយើងថាគាត់បានឃើញបុរស៣នាក់ជិះម៉ូតូម៉ាក់ scoopy ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1AS-5043 មកពីបិតត្រាំងឆ្ពោះទៅ រ៉ារថភ្លើងមកដល់ចំណុចកើតហេតុគាត់ក៏ឃើញរថយន្ដមួយគ្រឿងទៀតពណ៌ខ្មៅមិនស្គាល់អត្តសញ្ញាណបតលឿនមិនប្រយ័ត្នក៏បុកចំពាក់កណ្ដាលម៉ូតូតែម្ដងបណ្ដាលឱ្យបុរសម្នាក់អង្គុយកណ្ដាលរងរបួសបាក់ជើងខាងឆ្វេង នាក់បើកបររបួសស្រាល ម្នាក់ទៀតអ្នកអង្គុយក្រោយបែកក្បាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៨៨៨ ដឹកអ្នករបួសម្នាក់បាក់ជើងម្នាក់ទៀតបែកក្បាលទៅសម្រាកនៅមន្ទីរពេទ្យ នៅសល់ម្នាក់ដែលជាអ្នកបើកបរអង្គុយរង់ចាំបងប្អូនមកជូនត្រឡប់ទៅផ្ទះ។ក្រោយកើតហេតុមួយសន្ទុះកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានមកដល់សួរនាំពីរឿងអង្គហេតុហើយក៏បានក៏បានប្រាប់ឲ្យអ្នកបើកបរទៅពេទ្យសម្រាកព្យាបាលតែគាត់មិនព្រមក៏សុំបើកម៉ូតូដោយខ្លួនឯងត្រឡប់ទៅផ្ទះ។ជិះម៉ូតូមិនទាន់បានប្រមាណប្រហែល 100 ម៉ែត្រស្រាប់តែមានរថយន្តមួយគ្រឿងទៀតមិនស្គាល់តែសញ្ញាណបានបុកពីក្រោយម្ដងទៀតភ្លាមៗនោះប្រជាពលរដ្ឋនៅកន្លែងកើតហេតុក៏បានបណ្ដេញតាមរថយន្តបង្កនោះតែម្ដង។

ក្រោយពីកើតហេតុភ្លាមៗរថយន្តសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ 888 ក៏បានដឹកអ្នករបួសទៅមន្ទីរពេទ្យឯម៉ូតូត្រូវបានមសមត្ថកិច្ចមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកនៅការិយាល័យរង់ចាំតាមដានស្រាវជ្រាវរករថយន្តទាំងពីរគ្រឿងដែលបានបង្កមកដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក។


អត្ថបទដោយ លោកនី វ៉ាន់នីន   (០៨៧ ៧៥៨ ៨៦៦ )


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម