មហាសំណាង រថយន្តកុងតៃនឺ គេចម៉ូតូបុកចូលផ្ទះសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស

ព័ត៌មានសង្គមថ្ងៃពុធ ទី17 ខែឩសភា ឆ្នាំ2023 ម៉ោង 7:04 នាទី ល្ងាច


មហាសំណាង រថយន្តកុងតៃនឺ គេចម៉ូតូបុកចូលផ្ទះសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស

#ក្រុងព្រះសីហនុ៖

ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កឡើងដោយខ្លួនឯង ខណៈពេលដែលមេឃកំពុងភ្លៀងរលឹមមានរថយន្តកុងតឺន័រមួយគ្រឿងបើកបរគេចនិងឧបសគ្គខាងមុខបានរេចង្កូតមកបុកផ្ទះពលរដ្ឋ បណ្តាលឲ្យខូចខាតបាក់បែកផ្ទះ និងរថយន្តយ៉ាងតំណំ ប៉ុន្តែពុំបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។ ករណីនេះកើតហេតុនៅវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី១៧ឧសភា២០២៣នេះ នៅលើផ្លូវទំនប់រលក ម្តុំភូមិរំដួលជើងភ្នំ សង្កាត់១ ក្រុងព្រះសីហនុ ។
   ក្រោយពេលកើតហេតុភាគីរថយន្តសងសំណងថ្លៃបាក់បែកផ្ទះមួយចំនួនដើម្បីបញ្ចប់រឿងនៅ
កន្លែងកើតហេតុ និងយករថយន្តទៅជួសជុសដោយខ្លួនឯង ។
    ដោយឡែកយោងតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា តំបូងឡើយគេឃើញរថយន្តកុងតៃនឺ បើកបរក្នុងទិសពីត្បូងទៅជើង
(ចេញពីក្រុងព្រះសីហនុឆ្ពោះទៅកាន់ស្រុកស្ទឹងហាវ)រហូតមកដល់កន្លែងកើតហេតុ បានគេចម៉ូតូមួយគ្រឿង ហើយក៍បានរ៉េចង្កូតចូលផ្ទះប្រជាពលរដ្ឋតែម្តង។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម