ជម្លោះរ៉ាំរ៉ៃជាង 20 ឆ្នាំហាក់គ្មានពន្លឺអាសូរលោកតា លោកយាយលើកម្រាមដៃដប់ សុំអន្តរាគមន៍ពីសម្ដេច....

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី18 ខែមិីនា ឆ្នាំ2023 ម៉ោង 5:21 នាទី ល្ងាច

ខេត្តព្រះសីហនុ÷ភាពជម្រូងចម្រាស់ក្តីក្តាំនៅនៅតុលាការជាង 20 ឆ្នាំមកនេះធ្វើឲ្យគាត់មានការនឿយណាយយ៉ាងខ្លាំង ដោយសារតែអ្វីៗហាក់បីដូចជាគ្មានពន្លឺយុត្តិធម៌ សម្រាប់រូបគាត់ទាល់តែសោះ នេះបើយោងតាមការបញ្ជាក់រៀបរាប់ពីលោកតា ស៊ីម ទូចនិងលោកយាយច្រុងគឹមលីបានប្រាប់បណ្ដាញសារព័ត៌មាន នាព្រឹកថ្ងៃទី 16 ខែមីនាឆ្នាំ 2023 កន្លងទៅនេះ។

ជុំវិញវិវាទដីធ្លីតារាមរ៉ៃនេះលោកតាលោកយាយទាំងពីរនាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ 7 គ្រួសារស្ថិតក្នុងភូមិអូរសេរឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុបានរៀបរាប់ទាំងទឹកភ្ន្នែកថា នៅឆ្នាំ២០០៦ យើងខ្ញុំបានទិញដីចំនួន០១កន្លែងទំហំ ១២៤.៦៣១ ម៉ែត្រក្រឡា ស្ថិតនៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ ពីឈ្មោះ សាន រិទ្ធ ភេទប្រុស កើតឆ្នាំ១៩៦៦មានកិច្ចសន្យាលក់ផ្ដាច់លេខ ១៦៧ខព ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៦ ដោយមានការទទួលស្គាល់ពីអភិបាលខណ្ឌព្រៃនប់។លុះដល់ឆ្នាំ២០០៧ ឈ្មោះ ហ៊ុន អៀ (ហ៊ុន អ៊ា) បានអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិលើដីទំហំ៣៥៤.៩៨៨ ម៉ែត្រក្រឡា ដោយបានត្រួតលើដីរបស់យើងខ្ញុំដែលមានទំហំ១២៤៦៣១ ម៉ែត្រក្រឡា ទាំងស្រុងដែលមានគំនូសប្លង់ បង្ហាញទ្រង់ទ្រាយដីលេខ០១បបន ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០០៧ ហើយក៏ត្រូវបានលោក នាក់ សំអឿន ចៅសង្កាត់អូរឧកញ៉ាហេង ចេញលិខិតបដិសេដ ប្លង់បង្ហាញទ្រង់ទ្រាយដីរបស់ឈ្មោះហ៊ុន អៀ(ហ៊ុន អ៊) ។

 

យោងតាមកំណត់ហេតុចុះថ្ងៃទៅ២០ ខែមិថុនា ឆ្នាំ២០០៧ ដឹកនាំដោយលោកស្រីចៅក្រមស្វាយ ស៊ីសារុត និងលោក គឹម វុត្ថា អនុការិយាល័យភូមិបាលស្រុកព្រៃនប់សម័យនោះ បានលើឡើងថា ដីដែលឈ្មោះ សាន រិទ្ធ ដែលអះអាងនោះ មានប័ណ្ណកម្មសិទ្ធិលេខ C3-0360 ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៩៤មានទំហំ ៣ហិកតា ៨៣អា ៩១សង់ទីអា មានន័យថា ដីដែលយើងខ្ញុំបានទិញពីឈ្មោះ សាន រិទ្ធិ បានត្រួតលើដីរបស់ឈ្មោះ ហ៊ុន អៀ(ស៊ុន អ៊ា) ត្រឹមតែ៣ហិកតា ៨៣អា ៩១សង់ទីអា ប៉ុណ្ណោះ ចំណែកទំហំ៨៦.៣៤០ម៉ែត្រក្រឡា កាត់ចេញពីតំបន់ត្រួតគ្នា គឺជាដីកម្មសិទ្ធិស្របច្បាប់របស់យើងខ្ញុំ។

     លុះដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៧ ឈ្មោះ ហ៊ុន អៀ (ហ៊ុន អ៊ា) បានវាស់វែងប្លង់បង្ហាញទីតាំងក្បាលដីម្ដងទៀតដោយមាន ការចុះហត្ថលេខារបស់លោក គា វូ លោកចៅសង្កាត់អូរឧកញ៉ាហេង និងប្រធានការិយាល័យភូមិបាលខណ្ឌព្រៃនប់ ប៉ុន្តែជាថ្មីម្តងទៀតប្លង់បង្ហាញទីតាំងដីនេះ ត្រូវបាននិរាករណ៍តាមរយៈលិខិតលេខ ៩៩/០៨ លខប ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ លោកចៅសង្កាត់អូរឧកញ៉ាហេង និងលេខ០៩៤/០៨ ខពន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៨ អភិបាលខណ្ឌព្រៃនប់ បានបញ្ជាក់ថា ឈ្មោះ សាន រិទ្ធិ គឺពិតជាម្ចាស់ដីមានទំហំ ១២៤.៦៣១ ម៉ែត្រក្រឡា ស្ថិតនៅភូមិអូរតាសេក ត្រង់ចំណុចថ្មដុប ខាងជើងជាតិលេខ៤ ប្រហែល៥០០ម៉ែត្រ ដែលគាត់បានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៨៣ មកទល់បច្ចុប្បន្ននេះ។រហូតដល់ឆ្នាំ 2019 ស្រាប់តែលិចឈ្មោះ ហ៊ួន ហាក់ និងប្រពន្ធបានចេញមកប្តឹងរូបគាត់ទាំងពីរទៅតុលាការថាទីតាំងដីនេះគឺជាន់ប្លង់កម្មសិទ្ធិរបសពួកគេ។ដូចនេះមានន័យថាទីតាំងដីដែលគាត់បានទិញស្របច្បាប់ដែលមានអាជ្ញាធរភូមិឃុំស្រុកទទួលស្គាល់បែរជា ជាន់ប្លង់គ្នា រហូត៣ម្ចាស់ ទៅខណះ ជាហេតុធ្វើឲ្យគាត់ជួបការលំបាកយ៉ាងខ្លាំងព្រោះមិនអាចធ្វើអ្វីនៅលើទីតាំងដីនេះបាន សូម្បីតែដំណាំរបស់គាត់ដែលធ្លាប់អាស្រ័យផលតាំងពីឆ្នាំដែលគាត់បានទិញមកនោះ ក៏ត្រូវគេមកបំផ្លាញចោលស្ទើរទាំង ស្រុង។ដូចនេះនៅចុងបញ្ចប់នៃជីវិតចុងក្រោយរបស់គាត់ទាំងវ័យជិត 80 ឆ្នាំហើយនេះមានតែលើកម្រាមដៃដប់សំពះអង្វរដល់សម្ដេចពុក សម្ដេចម៉ែ មេត្តាផ្ដល់យុត្តិធម៌ដ៏រូបគាត់នៅដង្ហើមចុងក្រោយផងព្រោះពួកគាត់អាយុកាន់តែចាស់ទៅហើយមិនអាចរស់បានយូរឆ្នាំតទៅទៀតក្នុងការតាំងរឿងក្តីក្តាំវិវាទដីនេះតទៅទៀតទេ។

  ឆ្លើយតបទៅនឹងមានអារម្ភៃនេះលោកសានរិទ្ធម្ចាស់ដើមបានអះអាងថាដីនេះពិតជាកម្មសិទ្ធិរបស់លោកដែលមានការទទួលស្គាល់តាំងពីថ្នាក់ភូមិដល់ថ្នាក់ស្រុកព្រោះទីតាំងដីនេះលោកបានកាន់កាប់តាំងពីជំនាន់ឆ្នាំ 1983 មកម៉្លេះ ដែលកាលនោះ នៅតំបន់នោះ សុទ្ឋតែទាហ៊ានខ្មែរក្រហម ហើយលោកជាប្រជាពលរដ្ឋក្រក្រីក្រ បានទៅកាប់ឈើធ្វើធ្យូងលក់ និងបានធ្វើចំការរហូតដល់កំឡុងឆ្នាំ២០០៦ក៍បានលក់ដីនេះបន្តទៅអោយ ឈ្មោះ ស៊ិន ទូច និង ច្រៀង គឹម លី ដោយពុំមានបាតុភាពអ្វីទេ តែក្រោយមកស្រាប់តែមានឈ្មោះ ហ៊ុន អៀ មកអះអាងថា មានប័ណ្ណកម្មសិទ្ធិ លោកក៍ពុំដឹងថា តើលោក ហ៊ុនអៀបានទិញដីនោះពីអ្នកណាទេ។

    ជុំវិញវិវាទដីធ្លីនេះផងដែរលោកមេភូមិអូរសរសេកបានគោះបញ្ជាក់ថា ទីតាំងដីទំនាស់នេះលោកមិនអាចបកស្រាយបាននោះទេ ទុកឲ្យច្បាប់ជាអ្នករកយុត្តិធម៌ថាភាគីណាខុសភាគីណាត្រូវទៅចុះ។ 

  ជុំវិញបញ្ហានេះផង ភាគីលោក ហ៊ុនអៀ និងភាគីលោក ហួត ហាក់ បណ្តាញសារព័ត៍មានយើងពុំអាចធ្វើការស៊ាំបំភ្លឺបាននៅឡើយទេ តែអង្គភាពយើងខ្ញុំរងចាំការបំភ្លឺគ្រប់ពេលវេលាពីភាគីពាក់ព័ន្ឋ ដើម្បីតម្លាភាព និងយុត្តិធម៍។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម