លោក សោ ចិត្តនា កំពុងរងពាក្យបណ្តឹងពីអ្នកវិនិយោគជនជាតិកូរ៉េ ៦ នាក់ ពីបទ....

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី09 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 7:36 នាទី ព្រឹក

ខេត្តព្រះសីហនុ៖ លោក YIM YOUNGUN ភេទប្រុស កើតឆ្នាំ១៩៦២ សញ្ញាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖M85430234 ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានទីលំនៅភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ និងជាអ្នកតំណាងឲ្យជនជាតិកូរ៉េ ចំនួន ៦នាក់ទៀតនោះ បានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីប្តឹងឈោ្មះ សោ ចិត្តនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ៖ ១៣០១១២៦០៦ (១) មានទីលំនៅភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ និងឈោ្មះ CUI HAO WEN ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ៖ EJ0846921 មានទីលំនៅភូមិ០២ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ពីបទ៖ រំលោភលំនៅស្ថាន និងបង្ខាំងមនុស្សដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិ០២ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ (កាស៊ីណូយ៉ព័រ) កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ និងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១១និង៤៧នាទីព្រឹក។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានលោក ឈុន ជ្រា អត្តលេខ៖ ១១៩២ មានការិយាល័យនៅការិយាល័យមេធាវី ឈុន ជ្រា ដែលមានទីតាំងស្ថិតនៅផ្លូវ ២៨មិថុនា ភូមិ០១ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមេធាវីការពារ ឲ្យលោក YIM YOUNGUN តំណាងឲ្យជនជាតិកូរ៉េ ចំនួន ៦នាក់ រួមមាន៖

ទី១-ឈ្មោះ PARK KYUNG BONG ភេទប្រុស កើតឆ្នាំ១៩៥៩ សញ្ជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖M52091084 ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ 

ទី២- ឈ្មោះ SHIN JUHO ភេទប្រុស កើតឆ្នាំ១៩៦០ សញ្ញាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖M48648745 ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។ 

ទី៣- ឈ្មោះ BACK SUNG MAN ភេទប្រុស កើតឆ្នាំ១៩៦២ សញ្ជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖M596C919 ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។ 

ទី៤- ឈ្មោះ PARK SANG SEOK ភេទប្រុស កើតឆ្នាំ១៩៦១ សញ្ជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖M80968258 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ 

ទី៥- ឈ្មោះ JANG JUNG EE ភេទប្រុស កើតឆ្នាំ១៩៧៣ សញ្ញាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖M377 12 126 ចុះថ្ងៃទី២៩ ខែកមរា ឆ្នាំ២០២០។ 

ទី៦- ឈ្មោះ HWANG SUNGTAE ភេទប្រុស កើតឆ្នាំ១៩៦០ សញ្ញាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖M705Z8727 ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

យោងតាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឈ្មោះ សោ ចិត្តនា បានយកសោរមកចាក់ទ្វារច្រកចេញចូលអគារទីតាំងជួលខាងលើ ដោយមិនឲ្យបុគ្គលិករបស់ខ្ញុំចំនួន ០៦នាក់ រួមទាំងរូបខ្ញុំបាទចេញចូលអគារដែលបានជួលនោះឡើយ ដោយអស់រយៈពេលចំនួន ០៣ថ្ងៃ លុះដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីមានសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ហើយសម្រេចបើកសោរច្រកទ្វារអគារទីតាំងជួលខាងលើឲ្យរូបខ្ញុំបាទ និងបុគ្គលិកបានចេញចូលឡើងវិញ។ ប៉ុន្តែចំពោះជនបង្ករ មិនត្រូវបានឃាត់ខ្លួន និងមានចំណាត់ការតាមនិតិវិធីច្បាប់ឡើយ។ មិនតែប៉ុណ្ណោះស្រាប់តែនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២ វេលាម៉ោង១១និង ៤៧នាទីព្រឹក ឈ្មោះ សោ ចិត្តនា ដែលទទួលបញ្ហារពីឈ្មោះ CUI HAO WEN

ជាជនជាតិចិន បានយកសោរមកចាក់បិទទ្វារច្រកចេញចូល ដោយមិនឲ្យរូបខ្ញុំបាទ និងបុគ្គលិកអាចចេញចូលដូចធម្មតាឡើយ។ ទង្វើរនិងសកម្មភាពរបស់ឈ្មោះ សោ ចិត្តនា និងជនជាតិចិន បានបង្ករឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ច្បាប់ទាំងស្រុង។ អាស្រ័យហេតុនេះ សូមឯកឧត្តម មេត្តាធ្វើការផ្ដន្ទាទោសលើឈ្មោះ សោ ចិត្តនា និងឈ្មោះ CUI HAO WEN ជាជនជាតិចិន តាមច្បាប់ និងសុំទាមទារជំងឺចិត្ត ជាទឹកប្រាក់ចំនួន១០០,០០០ $ (ដប់ម៉ឺនដុល្លារអាមេរិក)។

   

ជុំវិញករណីនេះផងដែរ លោកតាំង សំណាង ប្រធានការិយាល័យ ធៀនភីង តំណាងឲ្យជនជាតិកូរ៉េទាំង ៦នាក់ បានឲ្យដឹងថាករណីនេះត្រូវបានធ្វើការសម្របសម្រួលរួចរាល់ហើយ កាលពីកំឡុងថ្ងៃទី១ដល់ថ្ងៃទី ៣ ដោយមានក្រុមមេធាវីអាជ្ញាក្រុង អាជ្ញាធរខេត្ត ស្ថាប័នមន្ទីរពាក់ព័ន្ធរួចរាល់ហើយ ដោយធ្វើការសម្របសម្រួលគ្នាដោយមានការពន្យារពេលរហូតដល់ថ្ងៃទី 15 ខែកុម្ភៈឆ្នាំ 2023។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៧ ខែកុម្ភៈ តំណាងភាគីចិន ម្ចាស់ទីតាំងឈ្មោះ សោ ចិត្តនា នៅតែបន្តសកម្មភាពរារាំងកូនក្តីរបស់លោក តាមរយៈរូបភាពយកសោរទៅចាក់ទ្វារ និងដាក់កម្លាំងសន្តិសុខឯកជនជាច្រើននាក់នៅច្រកចេញ។ ហើយនៅថ្ងៃទី០៨ ខែកុម្ភៈនេះ ឈ្មោះ សោ ចិត្តនា បានបញ្ជារឲ្យសន្តិសុខទៅបិទភ្លើងអគ្គិសនីអគារ មិនឲ្យពួកគាត់បានប្រើប្រាស់ ដែលសកម្មភាពនេះជាការបំភិតបំភ័យសតិអារម្មណ៍ដល់កូនក្តីរបស់លោក ប្រាសចាក និងរំលោភច្បាប់ទាំងស្រុង។លោក តាំង សំណាង បន្តថាការធ្វើទង្វើបែបនេះ គឺធ្វើឲ្យអ្នកវិនិយោគក្រៅប្រទេសមានការលំបាក និងអាចជះឥទ្ធិពលដល់អ្នកវិនិយោគក្រៅប្រទេសដែលគ្រោងនឹងមកប្រទេសយើងផងដែរ ដូចនេះទើបស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយឲ្យបានឆាប់រហ័សផង។

ដោយឡែកលោក សោ ចិត្តនា តំណាងឲ្យម្ចាស់ទីតាំងបានគូសបញ្ជាក់ថា លោកពិតជាបានចាក់សោទ្វារខាងមុខហើយដាក់សន្តិសុខឯកជន នៅច្រកទ្វារចេញម្ខាងទៀតពិតមែន ព្រោះភាគីកូរ៉េពុំបានអនុវត្តទៅតាមកិច្ចសន្យា នៃការបង់ប្រាក់រយៈពេល ២ខែ ដូចនេះក្នុងនាមរូបលោកតំណាងឲ្យម្ចាស់ទីតាំង គឺតម្រូវឲ្យភាគីម្ខាងទៀតចាកចេញ ឯចំពោះរឿងដែលចោទប្រកាន់ថាលោកបានបង្ខាំងមនុស្សខុសច្បាប់នោះគឺពុំមានទេគឺលោកប្រើសិទ្ធិក្នុងនាមម្ចាស់ទីតាំងតែប៉ុណ្ណោះ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម