ទីតាំងសំណង់របងមួយកន្លែងដែលបានសាងសង់នៅលើខ្សាច់ជាប់និងទឹកសមុទ្រកំពុងផ្ទុះ...

ព័ត៌មានសង្គមថ្ងៃសុក្រ ទី27 ខែមករា ឆ្នាំ2023 ម៉ោង 2:00 នាទី ព្រឹក

ខេត្តព្រះសីហនុ: ក្រោយពីមានការបង្ហោះរូបភាពជាច្រើនសន្លឹកនៅតាមបណ្ដាញសង្គម tik tokធ្វើឱ្យមហាជននិងភ្ញៀវទេសចរណ៍ជាច្រើនកំពុងមានការផ្ទុះចម្ងល់និងធ្វើការវែកញែកដោយលើកហេតុផលផ្សេងៗគ្នា ជាពិសេសរវាងប្រជាពលរដ្ឋតាមតុកាហ្វេនិងមន្ត្រីសាមីជំនាញ។

សំណង់មួយកន្លែងដែលធ្វើរួចរាល់ 100% នៅតាមបណ្ដោយឆ្នេរអូរជាទាលស្ថិតក្នុងក្រុមទី 17 ភូមិ 4 សង្កាត់លេខ 4 ក្រុងព្រះសីហនុដែលមើលនឹងភ្នែកឃើញថារបងនេះហាក់បីដូចជាផុសពីផ្ទៃសមុទ្រនៅពេលទឹកជោរនិងផុសនៅលើឆ្នេរខ្សាច់ដ៏ស ក្បុសនៅពេលទឹកនាច ត្រូវបានមន្ត្រីជំនាញគ្រប់លំដាំថ្នាក់គូបញ្ជាក់យ៉ាងច្បាស់លាស់ស្រដៀងគ្នាថា  ថាការធ្វើរបងនេះគឺជាការធ្វើរបងនៅក្នុងប្លង់កម្មសិទ្ធិឯកជនដែលមានការទទួលស្គាល់ពីអតីតប្រធានមន្ទីរសូរីយោដីខេត្តព្រះសីហនុ។

  

ចំពោះបញ្ហានេះផងដែរលោកស កក្កដា អភិបាលក្រុងព្រះសីហនុថ្មីដែលទើបនឹងឡើងកាន់តំណែង ឆ្លើយយ៉ាងខ្លីថាចំពោះរឿងសំណង់មួយនេះលោកពុំបានដឹងនោះទេ គឺមានការឯកភាពពីលោកអភិបាលក្រុងចាស់បើចង់ដឹងច្បាស់ទៅសួរលោកប្រធានភូមិបាលទៅនឹងដឹងច្បាស់ហើយ។

ឆ្លើយតបទៅនឹងចម្ងល់របស់បងប្អូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍ លោក ថៃ គឹម ស័រ ប្រធានភូមិបាលក្រុងព្រះសីហនុបានឆ្លើយមិនស្ទាក់ស្ទើរថាទីតាំងដែលធ្វើរបងនេះគឺជាដីកម្មសិទ្ធិស្របច្បាប់ដែលមានប្លង់រឹងហើយការសាងសង់នេះនៅខ្វះ ២០សង់ទីម៉ែត្រទៀត ទៅផ្នែកសមុទ្រ ទើបដល់ព្រំក្នុងប្លង់កម្មសិទ្ធិ។ព្រោះក្រោយពីផ្ទុះការរិះគន់តាមបណ្ដាញសង្គមនិងមតិមហាជនថ្នាក់ដឹកនាំក៏បានបានបញ្ជាឲ្យមន្ត្រីជំនាញចុះទៅវាស់វែងផ្ទៀងផ្ទាត់ ឃើញថាការសាងសង់នេះពិតជានៅក្នុងប្លង់កម្មសិទ្ធិឯកជនពិតមែនមិនបានរំលោភលើដីសាធារណៈរបស់រដ្ឋឡើយ។

  ដោយឡែក ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ដឹងថា សម្រាប់ទីតាំងដីដែលប្អូនបានលើកឡើងស្ថិតនៅទីតាំងនៅលើឆ្នេរអូឈើទាលដែលជាដីមានទំហំប៉ុន្មានជាជាង ៨.៤០០ ម៉ែត្រការ៉េនេះគឺជាដីដែលអតីតរបស់អង្គភាពនគរបាលជើងទឹក ហើយបើតាមការពិនិត្យស្រាវជ្រាវឯកសារមើលទៅគឺដីនេះគឺជាដីដែលរដ្ឋបានធ្វើនីតិវិធីអនុប្រយោគ ហើយបានក្លាយទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋពីសាធារណៈរបស់រដ្ឋមកជាឯកជនរបស់រដ្ឋហើយក៏បានប្រគល់ សម្បទានទៅឲ្យក្រុមហ៊ុនឯកជនមួយដែលជានីតិបុគ្គលហើយបន្ទាប់មកក៍បានចេញជាកម្មសិទ្ធិបន្តបន្ទាប់។ដូចនេះនីតិវិធីការកសាងប័ណ្ណកម្មសិទ្ធិ គឺត្រឹមត្រូវរួចអស់ហើយពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ ២០០៧និងចេញប័ណ្ណតាំងពីឆ្នាំ ២០០៨ ចេញប័ណ្ណកម្មសិទ្ធិឯកជន។

 

ប៉ុន្តែបើទោះបីជាមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធយ៉ាងណាក៏ដោយនៅតែ

ត្រូវបានមតិមហាជនក៏ដូចជាភ្ញៀវទេសចរណ៍ដែលមកលេងខេត្តព្រះសីហនុបានលើកឡើងថា ហេតុអ្វី? របងរឹងមាំនេះសាងសង់បានយ៉ាងរលូននៅលើឆ្នេរដោយមិនមានការហាមឃាត់ពីអាជ្ញាធរមន្ត្រីជំនាញក៏ដូចជាគណៈកម្មការឆ្នេរនោះឡើយ។ខណៈពេលដែលអាជ្ញាធរបានលើកឡើងនាពេលកន្លងមកថាឆ្នេរសាធារណៈទាំងអស់ត្រូវបានយកមកធ្វើជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋមិនអនុញ្ញាតឱ្យបុគ្គលណាយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ គឺទុកជាឆ្នេរសាធារណៈសម្រាប់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកម្សាន្ត។

តែផ្ទុយទៅវិញមកដល់ពេលនេះរបងត្រូវបានសាងសង់បានស្ទើរតែរួចរាល់ 100%ដោយទីតាំងរបងនៅតាមបណ្ដោយឆ្នេរអូរឈើទាលដែលភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិតែងតែពេញនិយមមកលេងកម្សាន្តកាន់តែច្រើនឡើងច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែខេត្តព្រះសីហនុជាខេត្តដែលឆ្នេរស្អាតជាងគេបំផុតក្នុងចំណោមខេត្តទាំង 4 និងជាឆ្នេរខ្សាច់ជាប់លំដាប់ ឆ្នេរស្អាតជាងគេក្នុងពិភពលោកប៉ុន្តែរបងប្រវែងជិត 300 ម៉ែត្រនេះ បាននឹងកំពុងធ្វើឲ្យខូចសោភ័ណភាពឆ្នេរយ៉ាងធ្ងន់ធ្ងរព្រោះទីតាំងឆ្នេរអូរឈើទានេះគឺជាឆ្នេរគំរូមួយក្នុងការរៀបចំភេទថារចនាសម្ព័ន្ធនិងមានផ្លូវការណ៍ដើរតាំងពីចំណុចពួយតែមុងរហូតដល់ឆ្នេរអារីស្ទាន់ប៉ុន្តែមកបាំងតែរបងថ្ម ជាង 300 ម៉ែត្រប៉ុណ្ណោះដែលពុំអាចរៀបការូឡាស្របមាត់សមុទ្រដូចទីតាំងពីដើមទីនិងចុងទី។ពីភ្ញៀវទេសចរណ៍ជាច្រើនបានសំណូមពរដល់ថ្នាក់ដឹកនាំក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសូមមេត្តាពិនិត្យទៅលើសំណង់នេះផង ព្រោះសំណង់នេះកំពុងធ្វើអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុភ័ណភាពឆ្នេរនៃខេត្តដ៏មានសកក្តានុពលរបស់កម្ពុជា។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម