អុញនោះ ល្បិចចាស់ចេញមកទៀតហើយដោយសារតែរឿងមួយនេះ..........

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី21 ខែមករា ឆ្នាំ2023 ម៉ោង 12:28 នាទី ល្ងាច

ខេត្តព្រះសីហនុ÷កំពុងតែល្បីទៀតហើយ ស្ត្រីម្នាក់ឈ្មោះភីម សំភ័ស អាយុ២៨  ត្រូវបានសាលាដំបូងខេត្តព្រះសីហនុចេញដីកាកោះបំភ្លឺជុំវិញករណីឆបោកនឹងរំលោភលើទំនុកចិត្តលើកទី 1 និងត្រៀមចេញដីការកោះលើកទី 2 ខណៈពេលដែលស្ត្រីឆបោកខាងលើកំពុងតែគេចវេសពុំបានចូលខ្លួនបំភ្លឺតាមដីការបស់តុលាការ នេះបើយោងតាមបញ្ជាក់ពីលោក លោកតាំង សំណាង ប្រធានការិយាល័យធៀន ភីង។

  ជុំវិញករណីឆបោកនឹងរំលោភលើទំនុកចិត្តនេះ លោក លោកតាំង សំណាង ប្រធានការិយាល័យធៀន ភីង បានគូសបញ្ជាក់ថា យោងតាមដីកាកោះលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុបាន

អញ្ជើញឈ្មោះ : គឹម សំភ័ស ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជា ជនសង្ស័យលំនៅសព្វថ្ងៃ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ឲ្យចូលទៅកាន់: អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ (បន្ទប់ ក ជាន់ទី ៣)

(ផ្លូវ RCI ស្ថិតនៅភូមិ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ)២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០ នាទ័រសៀល។ដើម្បីឆ្លើយបំភ្លឺ ពីដំណើររឿង: ពាក្យបណ្តឹង ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ របស់មេធាវី ឈុន ជ្រា តំណាង ឱ្យដើមបណ្តឹងឈ្មោះ តាំង សឹងលាំង (TANG SHENG LIANG) ប្តឹងលើឈ្មោះ ភឹម សំភ័ស ករណី ឆបោក និង រំលោភលើទំនុកចិត្តប្រព្រឹត្តនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

សាមីខ្លួនត្រូវអញ្ជើញទៅទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើមកជាមួយផងប្រសិនបើមាន។ប៉ុន្តែសមីជនស្ត្រីខាងលើពុំបានចូលខ្លួនមកតាមការកំណត់របស់តុលាការឡើយ ។ប្រភពដដែលបានបញ្ជាក់ថាមូលហេតុដែលឈានដល់ការប្ដឹងផ្ដល់រហូតតុលាការចេញដីកាបំភ្លឺនេះក៏ដោយសារស្ត្រីដែលមានឈ្មោះខាងលើគឺបានធ្វើសកម្មភាពឆបោកទៅលើភាគីជនជាតិចិន ដែលមានឈ្មោះដូចក្នុងបណ្ដឹងខាងលើ ដោយស្ត្រីជាជនសង្ស័យបាន ជួលរថយន្តពីក្រុមហ៊ុនហើយបានយកមកលក់ឲ្យជនជាតិចិនហើយត្រូវបានម្ចាស់ក្រុមហ៊ុនជួលរថយន្ត ប្តឹងសមត្ថកិច្ចឲ្យចាប់រថយន្តជនជាតិចិនដែលជាជនរងគ្រោះ ក្រោយមកស្ត្រីខាងលើក៏បានចេញមកធ្វើការដោះស្រាយដោយសន្យាថានឹងសងប្រាក់ថ្លៃលក់រថយន្តវិញ ទៅតាមដំណាក់កាលប៉ុន្តែស្ត្រីឆបោកខាងលើពុំបានធ្វើតាមកិច្ចសន្យានោះទេតែងតែបាន គេចវេសដោយពុំបានចូលខ្លួនធ្វើការដោះស្រាយតាមកិច្ចសន្យា ទើបភាគីជនជាតិចិន បានដាក់ពាក្យបណ្ដឹងទៅតុលាការ។ហើយតុលាការចេញដីកាកោះឲ្យស្ត្រីឆបោកខាងលើមកបំភ្លឺ ក៏នៅតែស្ត្រីនោះមិនបានចូលខ្លួនដដែលដូចនេះក្នុងនាមលោកជាតំណាងភាគីជនជាតិចិន សូមអំពាវនាវដល់ស្ត្រីឈ្មោះ ភឹម សំ ភ័ស សូមចូលខ្លួនមុខដោះស្រាយនៅមុខតុលាការជាបន្ទាន់បើពុំដូច្នោះទេយើងនឹងអនុវត្តនីតិវិធីច្បាប់បន្ត។ជាពិសេសបើបងប្អូនសាច់ញាតិជាមួយស្ត្រីដែលមានឈ្មោះខាងលើបានស្គាល់សូមផ្ដល់ដំណឹងដ៏រូបគាត់ឲ្យចូលខ្លួនមកកាន់តុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់បើពុំដូចនោះទេ នឹងអាចឈានទៅដល់ការឃាត់ខ្លួនជាក់ជាពុំខាន។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម