កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បង្រ្កាបមុខសញ្ញាលួចគាប់ផ្ទះយ៉ាងសកម្ម….

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី01 ខែមករា ឆ្នាំ2023 ម៉ោង 7:28 នាទី ល្ងាច

ព្រះសីហនុ- នៅវេលាម៉ោង២៣:៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនមុខសញ្ញាគាប់ផ្ទះយ៉ាងសកម្ម នៅចំណុចបូរី ឆឹង សុខា ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ ពេលកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋចូលកាត់យកខ្សែភ្លើង។

ជនសង្ស័យឈ្មោះ ប៊ូ សំរិត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនិតិវិធីបន្ត។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម