ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបា​ល​ស្រុកព្រៃនប់ ចុះបង្ក្រា​បគ្រឿងញៀន០១ករណី នៅចំណុចដើមឈើចាំស្នេហ៏ ឃាត់​ខ្លួនជនសង្ស័យបានចំនួន០២នាក់ ....

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី01 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 5:29 នាទី ល្ងាច

ស្រុកព្រៃនប់៖ នៅថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង​១១:០០នាទី ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់  បានដឹកនាំ.ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបា​ល​ស្រុកព្រៃនប់ ចុះបង្ក្រា​បគ្រឿងញៀន០១ករណី នៅចំណុចដើមឈើចាំស្នេហ៏ ដែលស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់​ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមាន៖                                                                                                                                                                                                                                                    ១/ឈ្មោះ ឡាយ ទី ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី១៦ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

២/ឈ្មោះ ហួន ពិសី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី១៦ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

  ដកហូតវត្ថុតាងរួមមាន៖​      

-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១ កញ្ចប់ ។

-ទូរស័ព្ទដៃចំនួន០៣គ្រឿង ។

-ម៉ូតូចំនួន០១គ្រឿង ។

       ក្រោយពីឃាត់ខ្លួនរួច កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងជំនាញការិយាល័យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់១ នាំជនសង្ស័យទាំងពីរខាងលើទៅធ្វើការឆែកឆេរដល់បន្ទប់ជួលនៅចំណុចក្រុមទី១៦ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញមាន​ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់ បន្ថែមទៀត ជញ្ជីងថ្លឹងចំនួន០១​គ្រឿ​ង និងថង់វិចខ្ចប់មួយ​ចំនួន ។                                                                                                                                                                                                                                                                                                                                                                                                                                             .      បច្ចុប្បន្នកម្លាំងជំនាញបានកំពុងកសាងសំណុំរឿងតាមនីតិវិធី ។

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម