អាជ្ញាធរខេត្តនិងក្រុង ចុះហាមឃាត់ និង ណែនាំដល់ម្ចាស់ទីតាំងឲ្យរុះរើកញ្ចុះនិងការសាងសង់ផ្សេងៗទៀតវិញដោយខ្លួនឯងក្នុងតំបន់ឆ្នេរអូរឈើទាល....

ព័ត៌មានសង្គមថ្ងៃសុក្រ ទី28 ខែតុលា ឆ្នាំ2022 ម៉ោង 7:42 នាទី ព្រឹក

ព្រះសីហនុ៖គណៈកម្មការចម្រុះរបស់រដ្ឋបាលខេត្តក្រុងព្រះសីហនុមន្ទីរអង្គភាពពាក់ព័ន្ធបានពន្យល់ណែនាំដល់ម្ចាស់ទីតាំងឲ្យរុះរើកញ្ចុះនិងការសាងសង់ផ្សេងៗទៀតវិញដោយខ្លួនឯង។ ប្រតិបត្តិការនេះធ្វើឡើងនៅទីតាំងការសាងសង់កញ្ចុះនៅលើឆ្នេរអូរឈើទាលស្ថិតក្នុងសង្កាត់លេខ ៤ក្រុងព្រះសីហនុដឹកនាំដោយលោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុនាព្រឹកថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២២។

មានប្រសាសន៍នៅក្នុងឱកាសនេះ លោក ប៊ូ វឌ្ឍនា បានលើកឡើងថាចំពោះការសាងសង់ទាំងនេះគឺគ្មានច្បាប់ដែលធ្វើឲ្យប៉ះពាល់ចំណីឆ្នេរសាធារណៈដែលអាជ្ញាធរខេត្តអាជ្ញាធរក្រុងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់រៀបចំឆ្នេរទាំងអស់នៅក្នុងក្រុងនៃខេត្តព្រះសីហនុឲ្យបានស្អាតមានសោភណភាពសម្រាប់ឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តមិនអនុញ្ញាតឲ្យបុគ្គលឬក្រុមហ៊ុនណាយកឆ្នេរសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឬសាងសង់អ្វីនោះឡើយ។

លោក ប៊ូ វឌ្ឍនា ក៏បានបន្ថែមថាក្រោយមានការពន្យល់ណែនាំនិងឲ្យរុះរើ វិញម្ចាស់ក្រុមហ៊ុនចិនដែលបាននិងកំពុងសាងសង់បានចូលរួមសហការជាមួយអាជ្ញាធរក្នុងការរុះរើដោយខ្លួនឯងវិញដោយកន្លងមកពួកគាត់យល់ឃើញថាឆ្នេរនេះពួកគាត់អាចយកប្រើប្រាស់ជាលក្ខណៈឯកជនតាមតម្រូវការបាន៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម