នៅអំឡុងទឹកជំនន់ជន់លិចមានប្រជាពលរដ្ឋគ្រោះដោយល...ង់ទឹកស្លា..ប់ចំនួន១៤នាក់ស្លា...ប់១២នាក់និងជួយសង្គ្រោះបាន២នាក់

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី01 ខែតុលា ឆ្នាំ2022 ម៉ោង 5:28 នាទី ល្ងាច

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យនៅអំឡុងទឹកជំនន់ជន់លិចមានប្រជាពលរដ្ឋគ្រោះដោយលង់ទឹកស្លាប់ចំនួន១៤នាក់ស្លាប់១២នាក់និងជួយសង្គ្រោះបាន២នាក់រហូតដល់ថ្ងៃទី១ ខែតុលាឆ្នាំ២០២២នេះ។
ជាក់ស្តែងនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នៅចំណុចស្ពានអូរសំរោងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រៈនេត្រព្រៈ បានរកឃើញយុវជនម្នាក់ដែលលងទឹកបាត់៣យប់២ថ្ងៃក្រោយទៅសន្តូចត្រីឆ្លាំងពេលយប់ជាមួយមិត្តភក្តិនៅពេលអោនយកសន្ទូចបណ្តាលជ្រុះពិលពីក្បាលហូរតាមទឹកហើយចុះទៅយកបណ្តាលលង់ទឹកបាត់នៅវេលាម៉ោង១០យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ត្រូវបានមិត្តភក្តិទៅសន្ទូចជាមួយទៅប្រាប់សាច់ញាតិនិងរាយការណ៍ជូនអាជ្ញាធរនិងកងកម្លាំងបានចុះមករកទាំងយប់រកមិនឃើញរហូតថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឃើញវត្តមានលោក ឃូ ពៅ អភិបាលស្រុកព្រៈនេត្រព្រៈបានដឹកនាំកម្លាំងមាននគរបាល កងរាជអាវុធហត្ថស្រុកនិងកម្លាំងយោធាមានតំបន់ប្រតិបត្តិការសឹករង និងកងពលតូចថ្មើជើងលេខ៥១រួមជាមួយសាច់ញាតិជនរងគ្រោះដែលលង់ទឹកបាត់ខ្លួនរុះរករហូតដល់រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ទើបប្រទៈឃើញសាកសពជនរងគ្រោះនៅផ្នែកទឹកហូរខាងក្រោមចម្ងាយពីកន្លែងបាត់ខ្លួនជាង៣០០ម៉ែត្រក្រោយស្រង់ឡើងគោកហើយមន្ត្រីជំនាញពិនិត្យហើយប្រគល់សាកសពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។
គួររំលឹកថា៖បើយោងតាមរបាយកាណ៍ខេត្តបន្ទាយមានជ័យនៅអំឡុងទឹកជំនន់ជន់លិចនៅខែកញ្ញា ឆ្នាំ២០២២ ក្នុងចំណោម៩ស្រុក/ក្រុងដែលប៉ៈពាល់៧ស្រុក/ក្រុងមានអ្នករងគ្រោះដោយលង់ទឹក១៥ករណីបណ្តាលស្លាប់១៣នាក់ស្រី២នាក់និងជួយសង្គ្រោះបានទាន់ពេល២ករណី។១.ស្រុកមង្គលបូរីមានករណីលង់ទឹកស្លាប់៤នាក់ស្រី១នាក់។២.ស្រុកភ្នំស្រុកមានករណីលង់ទឹក៣ករណីស្លាប់១នាក់និងជួយសង្គ្រោះបាន២នាក់ឃុំស្ពានស្រែងម្នាក់ជួយដោយកម្លាំងកងរាជអាវុធហត្ថស្រុក និងឃុំស្រៈជីកម្នាក់ជួយដោយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១។៣.ក្រុងសិរីសោភ័ណមានករណីលង់ទឹកស្លាប់២នាក់ម្នាកទៅដាក់ម៉ោងវាលស្រែលង់ស្លាប់និងកុមារាម្នាក់ទៀតឪពុកម្តាយទៅថៃអោយជីដូនមើលលង់ទឹកស្លាប់។៤.ក្រុងប៉ោយប៉ែតមានករណីលង់ទឹកស្លាប់២នាក់ស្រី១នាក់១ករណីក្មេងស្រីលេងទឹកមុខផ្ទៈជំនន់ទឹកភ្លៀងលិចហូរខួចចូលស្លាប់មួយយប់ទើបរកឃើញ ករណីទី២ក្មេងប្រុសម្នាក់ទៅសន្ទូចត្រីជាមួយបងប្រុសនៅអូរព្រំដែនបណ្តាល់រអិលជើងធ្លាក់ទឹកលង់បានរយៈពេល៤ថ្ងៃទើបរកឃើញសាកសព។៥.ស្រុកព្រៈនេត្រព្រៈករណីលង់ទឹកស្លាប់៣នាក់ប្រុសនិងយុវជនម្នាក់ដែលទើបរកឃើញក្រោយលង់ទឹកបាត់៣យប់២ថ្ងៃ៕(ឈុនមករា)

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម