លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នង ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា ផ្ទាល់ ជូនពលរដ្ឋក្រីក្រមួយគ្រួសារ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី12 ខែកញ្ញា ឆ្នាំ2022 ម៉ោង 12:17 នាទី ល្ងាច

ស្រុកព្រៃនប់៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នង ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា ផ្ទាល់ ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្រកបរបរធ្វើការរោងចក្រ ដើម្បីរកលុយចិញ្ចឹមគ្រួសារ រស់នៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងពេល អញ្ជើញទៅប្រគល់ផ្ទះថ្មី ជូនពលរដ្ឋក្រីក្រមួយគ្រួសារនេះ លោកឧកញ៉ា ក៏បាននាំយកអំណោយ មានដូចជា ម៉ូតូថ្មីមួយគ្រឿង គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ១លានរៀល មកឧបត្ថម្ភជូនបន្ថែមផងដែរ សំរាប់ដោះស្រាយជីវភាពបន្ត។
លោកឧកញ៉ាមានប្រសាសន៍ថា ផ្ទះនេះមានទំហំ៦ម៉ែត្រគុណនឹង១០ម៉ែត្រ នៅពីក្រោយផ្ទះនេះមានបន្ទប់ទឹក ប្រគល់ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្តីឈ្មោះ ត្រេន រុំ និងប្រពន្ធឈ្មោះ គង់ ផាត រស់នៅជាមួយកូនៗ និងម្តាយចាស់ជរា ជាគ្រួសារទីទ័លក្រជួបការលំបាក ហើយក្នុងនោះដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរទៅធ្វើការប្រចាំថ្ងៃរបស់គ្រួសារខាងលើ ទើបលោកឧកញ៉ា បានផ្តល់នូវម៉ូតូថ្មីមួយគ្រឿងទៀត សំរាប់ឲ្យជិះទៅធ្វើការផង និងឆ្លៀតរត់ឌុបផង ដើម្បីបានដោះស្រាយជីវភាព ឲ្យល្អបន្ថែមទៀត។
ក្នុងនាមបានអជ្ញាធរ ឃុំទឹកថ្លា រួមនិងគ្រួសាររបស់ លោក រេន រុំ ផ្ទាល់ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច ហើយការជួយរបស់លោកឧកញ៉ា ពេលនេះ បង្ហាញពីកាយវិការមនុស្សធម៌ដោយសុទ្ធចិត្ត ដើម្បីអោយគ្រួសារនេះរស់នៅសមរម្យជំនួសផ្ទះខ្ទមចាស់ទ្រុឌទ្រោមកន្លងមក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម