ដៃស្អិតលើដងវិថីត្រូវបានជាប់ខ្នោះ…….

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី08 ខែកញ្ញា ឆ្នាំ2022 ម៉ោង 3:34 នាទី ល្ងាច

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោងប្រហែល ២២និង០០នាទីយប់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ កំពុងជិះម៉ូតូ០១គ្រឿង ម៉ាកសង់ប៉ិច ពណ៌ខ្មៅ ម្នាក់ឯង តាមផ្លូវ ហើយកម្លាំងយើងមានការសង្ស័យ មានភិនភាគដូចមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់សម្ភារៈតាមផ្លូវកន្លងមក ទើបកម្លាំងយើងធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាន ។ ជនសង្ស័យ ០១នាក់ មានឈ្មោះ ឈុន អាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មុខរបរ មិនពិតប្រាកដ ។ ក្រោយពេលសាកសួរជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួក ម្នាក់ទៀត ឈ្មោះ យួន (កំពុងរត់គេចខ្លួន) ពិតជាបានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ នៅចំណុច រង្វង់មូលតោ២ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦និង២០នាទីព្រឹក បានសំរេចប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ០១នាក់ខាងលើ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម