លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យល្បឿនលឿនទៅទទួលយកស្រ្តីមួយរូប បានឈឺពោះជិតសម្រាល កូន យកមកខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី29 ខែសីហា ឆ្នាំ2022 ម៉ោង 11:13 នាទី ល្ងាច

ក្រុងកោះរ៉ុង-កាលពីយប់ទៀតភ្លឺឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកស្រ្តីមួយរូប បានឈឺពោះជិតសម្រាល កូន យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ទឿក ស្រីរ័ត្ន រស់នៅ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម