នគរបាលបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ដែលធ្វើសកម្មភាពប្លន់យកកាបូបលុយពីជនរងគ្រោះនៅឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែមិថុនា ឆ្នាំ2022 ម៉ោង 11:56 នាទី ព្រឹក

ស្រុកព្រៃនប់-នគរបាលបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ដែលធ្វើសកម្មភាពប្លន់យកកាបូបលុយពីជនរងគ្រោះនៅឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ។
របាយការណ៏ពីនគរបាលឲ្យដឹងថា នៅថ្ងៃទី២២មិថុនា២០២២ វេលាម៉ោង ១៣.០០នាទី តាមផ្លូវជាតិលេខ៤ ចំណុចភ្នំ៩៣ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃ នប់ ខេត្តព្រះសីហនុ មានអំពើ លួចមានស្ថានទម្ងន់ទោស(កាប់ប្លន់កាបូបលុយ)០១ ករណី បង្ករឡើងដោយជនសង្ស័យចំនួន០២ នាក់៖
១.ឈ្មោះឡាត់ ជីវរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខ របរមិនពិតប្រាកដ មានទីលំ នៅ ភូមិទ្រារ៤ សង្កាត់ស្ទឹង មានជ័យ រាជធានីភ្នំពេញ។
២.ឈ្មោះ យុ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិត ប្រាកដ មានទីលំនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជ ធានីភ្នំពេញ បានធ្វើសកម្ម ភា ពទាញយកកាបូបហើយប្រើច្រវ៉ាក់និងកាំបិតបាំងតោ ដេញកាប់ប្លន់យកកាបូបលុ យរបស់ជនរង គ្រោះ២នាក់ប្ដីប្រពន្ធ
ជាអ្នកលក់ដូរ មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលជនរងគ្រោះពីរអ្នកប្ដីប្រ ពន្ធជិះម៉ូតូចេញពីលក់ដូរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងត្រ ឡប់មកផ្ទះវិញ។ ក្រោយពេលធ្វើសកម្មភាពរួចកម្លាំងនគរបាលបានចុះអន្តរាគមន៌និងឃាត់ខ្លួនបានជន សង្ស័យ០១នាក់ឈ្មោះឡាត់ ជីវរ ដកហូតវត្តុតាងរួម មាន៖
+កាបូបលុយចំនួន០១
-លុយដុល្លាចំនួន ១៦៥២$
-លុយខ្មែរចំនួន ១៥៧៦០០៛
-ជញ្ជៀនចំនួន០១វង់។(របស់ជនរងគ្រោះ)
-កាំបិតបាំងតោចំនួន០១ សម្រាប់ធ្វើសកម្មភាព
-ច្រវ៉ាក់០១ខ្សែមានកិបសោរ
-ម៉ូតូម៉ាកWIN NERពណ៏ខ្មៅ ពណ៌ ខ្មៅ គ្មានផ្លាកលេខ០១ គ្រឿង
-ទូរស័ទ្ទ០១គ្រឿងម៉ាកVIVO ពណ៏ខៀវ០១គ្រឿង។ (របស់ជនសង្សយ័) រីឯឈ្មោះយុ រត់គេចខ្លួន។
ជនសង្សយ័ នគរបាលនឹងចាត់ចែងកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមនីតិវិធី៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម