នារីម្នាក់បើករថយន្ដកំពុងតែបត់បកក្រោយស្រាប់តែបុរសម្នាក់ទៀតបើកម៉ូតូវាក់ ជ្រុលទៅបុកបណ្ដាលរងរបួសធ្ងន់

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី18 ខែមិថុនា ឆ្នាំ2022 ម៉ោង 7:40 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ បុរសម្នាក់ត្រូវរងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរខណៈពេលដែលបើកម៉ូតូវាក់ជ្រុលទៅបុករថយន្ដកំពុងបត់ ដែលបើកបរដោយនារីម្នាក់និងមាននារីនាក់រួមដំណើរ២នាក់ផ្សេងទៀត ។

ហេតុការណ៍នេះបើនកើតឡើងនៅវេលាម៉ោង ៥:៤៥ នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ទីតាំងតាមបណ្ដោយផ្លូវ លេខ៣០០ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមសម្ដីម្ចាស់ម៉ូតូបានប្រាប់ថាដំបូងឡើយគាត់បានធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០០ ក្នុងទិសដៅពីលិចទៅកើតដោយបើកម៉ូតូម៉ាកDream c125ពណ៍ខ្មៅពាក់ស្លាកលេខ តាកែវ1AA-6585។ ខណៈពេលដែលទៅដល់ចំណុចកន្លែងកើតហេតុដោយមានរថយន្ដមួយគ្រឿងផ្សេងទៀតកំពុងតែបង្អង់ល្បឿនព្រោះមានរថយន្ដកំពុងតែបត់នៅខាងមុខ ស្រាប់តែបុរសដែលជានាក់បើកម៉ូតូនោះបានវ៉ាដើម្បីបន្តទៅមុខ ក៏វាក់អើជ្រុលទៅបុកនិងរថយន្ដដែលកំពុងបត់នោះពេញទំហឹងបណ្ដាលឲ្យរងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ។ គួរបញ្ចាក់ផងដែលថារថយន្ដដែលកំពុងតែបត់នោះគឺម៉ាក Lexus ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2BO-1798 បើកបរពីទិសខាងកើតទៅលិចហើយបានបត់បកក្រោយវិញ បើកដោយនារីម្នាក់និងមាននារី២នាក់ទៀតរួមដំណើរជាមួយ ។

ក្រោយកើតហេតុបុរសម្ចាស់ម៉ូតូត្រូវបានបញ្ជូនទៅមន្ទីពេទ្យឯកជន មិត្តភាពឃ្លាំងលើ ចំណែករថយន្ដរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករងចាំបន្តធ្វើការនៅពេលក្រោយ៕ អត្ថបទដោយ៖ សំណាង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម