លោកឧត្តមសេនីយ៍ស្នងការខេត្តព្រះសីហនុ បានបកស្រាយរឿង ចោរលួចទូរស័ព្ទពលរដ្ឋ ចំនួន៤០០គ្រឿង នៅក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី14 ខែមិថុនា ឆ្នាំ2022 ម៉ោង 5:12 នាទី ល្ងាច

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ជាពិសេសស្នងការនគរបាលខេត្តជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគិន ក្នុងខេត្តព្រះសីហនុទាំងអស់ ។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ករណីចោរគាស់ផ្ទះលួចទូរស័ព្ទចំនួនជាង៤០០គ្រឿង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នោះ គឺកើតឡើងពិតប្រាកដមែន នៅក្នុងភូមិ៣ សង្កាត់៤ ។ លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា ភ្លាមៗនោះស្នងការដ្ឋានបានទទួលពាក្យបណ្តឹង និងបានធ្វើការសហការពីភាគីជនរងគ្រោះ ស្នងការដ្ឋានក៏បានស្រាវជ្រាវជាបន្តបន្ទាប់ ក្នុងករណីនេះកម្លាំងជំនាញយើងកំពុងអនុវត្តវិធានការងារជំនាញ យ៉ាងមឺងម៉ាត់បំផុតដើម្បីស្រាវជ្រាវរកជនសង្ស័យអោយឃើញ ។ ដូច្នេះសូមបងប្អូនសាធារណៈជនកុំយល់ច្រឡំ មកលើសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុគ្រប់លំដាប់ថ្នាក់មិនយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្ត ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម