មួយករណីទៀតហើយ.!បុរសម្នាក់រងរបួសបាក់ជើង ដោយសាររថយន្តបុក នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែមិថុនា ឆ្នាំ2022 ម៉ោង 8:27 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ច រាចរណ៍មួយកេីតឡេីងរវាងរថយន្តនិងម៉ូតូ (ទិសដៅ ស្របគ្នា ភ្នំពេញ -ព្រះសីហនុ ) នៅវេលាម៉ោង ១៣និង ១០នាទី ថ្ងៃ ទី ០៨ ខែ មិថុនា ឆ្នាំ ២០២២ លេីផ្លូវល្បឿនលឿន ចន្លោះ គីឡូម៉ែត្រ ១១៧-១១៨ ស្ថិត ក្នុង ភូមិ ចាំស្រី ឃុំ កំពង់ សីលា ស្រុក កំពង់ សីលា ខេត្ត ព្រះសីហនុ រវាង រថយន្ត Prius ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-0877 អ្នកបេីកបរឈ្មោះ ថំ ភារះ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ បច្ចុប្បន្នៈ ភូមិ សាលា កំរេីក ឃុំ សាលា កំរេីក ក្រុង សៀមរាប ខេត្ត សៀម រាប បុកប៉ះជាមួយម៉ូតូ មួយគ្រឿង ម៉ាក Dream C125 ផលិត ឆ្នាំ ២០១៦ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ ស្ពឺ 1H-0564 អ្នក បេីកបរ ឈ្មោះ ម៉ន ម៉េត ភេទ ប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ បច្ចុប្បន្នៈ ភូមិ ចាំស្រី ឃុំ កំពង់ សីលា ស្រុក កំពង់ សីលា ខេត្ត ព្រះសីហនុ ។

ហេតុការណ៍ នេះ បណ្ដាល ឲ្យ ភាគី ខាងម៉ូតូ រងរបួសធ្ងន់ បាក់ប្រអប់ជេីងខាងស្ដាំ ត្រូវបានរថយន្តសង្រ្គោះមណ្ឌលសុខភាព កត្តិក វិទ ដឹកបញ្ជូនយកទៅ មន្ទីរ ពេទ្យ បង្អែក ខេត្ត កំពង់ ស្ពឺ ។
បច្ចុប្បន្ន វត្ថុតាងទាំង២ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំ ធ្វើការដោះស្រាយបន្តតាមក្រោយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម