គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យក្មេ.ងស្រី២នាក់ត្រូវជាបងប្អូនភ្លោះនិងគ្នា ម្នាក់បានស្លា..ប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី07 ខែមិថុនា ឆ្នាំ2022 ម៉ោង 11:09 នាទី ព្រឹក

(ខេត្តព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យ ក្មេងស្រី២នាក់បងប្អូនបង្កើត(កូនភ្លោះ) ម្នាក់បានស្លាប់ ម្នាក់ទៀតរបួសធ្ងន់ កាលពីម៉េាង០២និង៤០នាទីថ្ងៃទី០៦ខែមិថុនា២០២២ លេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៨- ១៧៩ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

របាយការណ៏ពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើង រវាងម៉ូតូ ០១គ្រឿងម៉ាក HONDA DREAMS C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1J -6270 បើកបរទិសដៅចេញពីផ្លូវសម្តចព្រះសង្ឃរាជទេពវង្ស អ្នកបើកបរឈ្មោះ ប៉ាក់ ស្រីតូច ភេទ ស្រី អាយុ ១៤ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ និងអ្នករួមដំណើរម្នាក់ ឈ្មោះ ប៉ាក់ ស្រីធំ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ អ្នកទាំង០២មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុជាបងប្អូនភ្លោះ បានជ្រុលទៅ បុកប៉ះរថយន្ដ០១គ្រឿងម៉ាកHI NO ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-0934 (អ្នកបើក បរមិនស្គាល់អត្ត ស ញ្ញា ណរត់ គេចខ្លួនបាត់) បើក បរលើផ្លូវជាតិលេខ៤ក្នុងទិស ដៅពីភ្នំពេញ-ខេត្តព្រះសី ហនុ ដោយភាគីខាងម៉ូតបុកប៉ះចំ ហៀងខាងស្តាំរថយន្តតែម្តង បណ្តាលឲ្យឈ្មោះ ប៉ាក់ ស្រីធំ អ្នករួមដំណើរលើម៉ូតូស្លាប់នៅមន្ទីរពេទ្យ និង ឈ្មោះ ប៉ាក់ ស្រីតូច អ្នក បើកបរម៉ូតូ រងរបួសធ្ងន់ ។

បច្ចុប្បន្ន ករណីខាងលើនេះ សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់បាននាំយកវត្ថុតាងរថយន្តនិងម៉ូតូ មកចាត់ចែងបន្ដតាមនីតិវិធី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម