Update ស្ត្រីម្នាក់ផឹកស្រារស្រវឹងដួលមុទនិងកន្ទ្រៃចំបំពង់ករ បណ្តាលឲ្យរងរបួសដោយខ្លួន.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី31 ខែឩសភា ឆ្នាំ2022 ម៉ោង 9:13 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានករណី ស្រ្តីម្នាក់ដែលបានដេកដួលសន្លប់នៅក្នុងថ្លុកឈាម សង្ស័យថាគេចាក់ក នៅវេលាម៉ោង ១៥:៥ នាទី នៅចំណុចក្បែរស្រះទឹកនៅទល់មុខកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រុមទី១៦ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ/ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះមាន ឈ្មោះជា ចាន់ណា អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានរងរបួស មុត និងវត្ថុរឹង ចំកប្រវែង3 ស ម បណ្តាលឲ្យហូឈាមយ៉ាងខ្លាំង គាត់ភយ័យ៉ាងខ្លាំងក៏រត់រកឲ្យគេជួយ ហើយក៏បានដួលសន្លប់នៅលើផ្លូវ ប្រជាពលរដ្ឋឃើញសភាពបែបនឹងក៏នាំយកទៅមន្ទីរពេទ្យចំការចេក ហើយគ្រូពេទ្យជួយព្យាបាលរបួសនឹងដេររបួស។ ក្រោយមកសមតិ្ថកិច្ចបាន ចុះស្រាវជ្រាវរកជនសង្ស័យ ជាលទ្ធផល ឃើញមានមនុស្សស្រវឹងចំនួន០២នាក់ហៅទៅសួរនាំនៅស្នងការខេត្ត តែពុំបានដឹងលទ្ធផលទេ។

ក្រោយពេលជនរងគ្រោះដឹងខ្លួនបានសារភាពប្រាប់សមត្ថិកិច្ចថា គាត់ស្រវឹងស្រាដួលមុទ និង កន្រ្តៃដោយខ្លួនឯង។

បច្ចុប្បន្ន ជនរងគ្រោះបានធូរស្រាលហើយ និងបានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយចំពោះជនសង្ស័យសមត្ថកិច្ច ក៏បានឲ្យត្រឡប់ទៅផ្ទះវិញជាធម្មតា ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម