មុននេះបន្តិចមានករណីសង្ស័យថាជាករណីឃាតកម្មដោយស្ត្រីម្នាក់ដេកសន្លប់នៅលើផ្លូវខ្លួនសុទ្ធតែឈាម

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី30 ខែឩសភា ឆ្នាំ2022 ម៉ោង 6:13 នាទី ល្ងាច

ព្រះសីហនុ៖ នៅមុននេះបន្តិចវេលាម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ មានករណីប្រជាពលរដ្ធប្រទះឃើញស្ត្រីម្នាក់ដេកសន្លប់ខ្លួនពោពេញទៅដោយឈាមនិងស្នាមកាំបិតនៅត្រង់ក ទីតាំងនៅត្រង់ចំណុចផ្លូវចូលកំពង់ផែ ខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការអង្កេតស្រាវជ្រាវជុំវិញករណីនេះ ចំពោះស្ត្រីខាងលើកំពុងសង្គ្រោះនៅមន្ទីពេទ្យCT ។

ចំពោះព័ត៌មានបន្ថែមយ៉ាងណានោះក្រុមការងារយើងនិងលំអិតនៅពេលក្រោយ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម