បុរសជើងខ្លាំងម្នាក់ផ្ទុះអា.វុ.ធមួយគ្រាប់បង្កការភ្ញាក់ផ្អើលនៅក្នុងក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី27 ខែឩសភា ឆ្នាំ2022 ម៉ោង 11:57 នាទី ព្រឹក

ក្រុងព្រះសីហនុ ៖ កាលពី យប់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២២នេះ នៅតាមបណ្ដោយផ្លូវមិត្តភាព នៅម្ដុំក្បែរនឹងអធិការនគរបាលក្រុងព្រះសីហនុត្រង់ចំណុចឃ្លាំងលក់ឬជួលរថយន្តមួយចម្លែក ស្ថិតនៅក្នុង ភូមិ ៥ សង្កាត់ ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

ករណីនេះ មុនពេលកើតហេតុជនបង្កនេះ មានគ្នាមួយក្រុម ចំនួន០៤ទៅ០៧នាក់មិនស្គាល់អត្តសញ្ញាណ ខ្លះជិះម៉ូតូ ខ្លះទៀតជិះរថយន្ដគោលបំណងបំរុងមកយកលុយថ្លៃដាក់ជួលឡានឲ្យជនជាតិចិន ពីម្ចាស់ឃ្លាំងលក់រថយន្ត ។

ក្រោយមកខណៈដល់ទីតាំង ឪពុកដែលជាម្ចាស់ឃ្លាំងបានរៀបចំបាយទឹកដើម្បីបម្រុងនឹងហូបបាយជុំគ្នាពេលនោះ ពួកគេក៏បានអង្គុយបានប្រមាណជាង ១០ នាទី ក៏ស្រាប់តែដកកាំភ្លើងយកមកភ្ជុងមនុស្សចំនួន ២ទៅ៣ នាក់ ហើយក៏ឈានទៅដល់មានការផ្ទុះអាវុធ ១ គ្រាប់ តែសំណាងល្អពុំមានមនុស្សរងរបួស ក្ហើយភ្លាមៗនោះជនបង្ក ក៏បានឡើងជិះម៉ូតូនិងរថយន្ដរត់គេចខ្លួនអស់តែម្ដង។

កម្លាំងសមត្ថកិច្ចនគរបាល និងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានសហការរួមគ្នាចុះត្រួតពិនិត្យប្រមូលផុសតាងមើលកាមេរ៉ាសុវត្ថិភាពនិងតាមប្រម៉ាញ់រកជនបង្កធ្វើទៅតាមជំនាញនីតិវិធី។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម