គ្រឿងញៀនប្រមាណ ៨៦គីឡូក្រាម ត្រូវបានកម្លាំងសមត្តិកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចុះបង្ក្រាបដល់ទីតាំងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី24 ខែឩសភា ឆ្នាំ2022 ម៉ោង 8:09 នាទី ល្ងាច

គ្រឿងញៀនប្រមាណ ៨៦គីឡូក្រាម ត្រូវបានកម្លាំងសមត្តិកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបដល់ទីតាំងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនិងជាអគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ក្នុងប្រតិបត្តិការចុះបង្រ្កាបកន្លែងស្តុកសារធាតុញៀនចំនួន ២កន្លែងដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ដែលមានទីតាំងឋិតនៅផ្ទះលេខ៨១I ភូមិ ក្តីតាកុយ សង្កាត់វាលស្បូវ រាជធានីភ្នំពេញ និងមួយកន្លែងទៀត មានទីតាំងឋិតនៅសណ្ឋាគារសមុទ្រខៀវ បន្ទប់១៦០៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលទីតាំងទាំងពីរកន្លែងនេះជាករណីពាក់ព័ន្ធគ្នា។
នៅក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបទីតាំងកែច្នៃទាំងពីរកន្លែងខាងលើនេះ សមត្តិកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឯកឧត្តម ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿង បានរឹបអូនបានវត្ថុតាំងនូវសារធាតុញៀន ចំនួន៨៦គីឡូក្រាម ឧបករណ៍កែច្នៃបានមួយចំនួន និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិជនបានចំនួន ០៣នាក់ទី១-ឈ្មោះ ជូ ស៊ី ជៀ ប្រុសភេទ ជាជនជាតិចិនតៃវ៉ាន់ ទី២-ឈ្មោះ លី ជឺ ភេទប្រុស ជាជនជាតិចិន និងទី៣-ឈ្មោះ ផឹង ជិងឈឹង ភេទប្រុស ជាជនជាតិចិន។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានមានប្រសាសន៍បញ្ជាក់ថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យលើកកម្ពស់សកម្មភាព ប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនដែលនាំចូលពីក្រៅប្រទេស ដោយខិតខំពន្លាតនិតិវិធីស្រាវជ្រាវរកខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ដើម្បីបង្រ្កាបឱ្យដល់ឬសគល់ កាលពីពេលថ្មីៗនេះទើបកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ខិតខំស្រាវជ្រាវរហូតដល់ការចុះបង្ក្រាប់ដល់ទីតាំងទាំង២កន្លែងខាងលើ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញអនាគត់របស់យើង គ្រួសារ ជាពិសេសសង្គមជាតិរបស់យើងទាំងមូល។
សូមបញ្ជាក់ថា ការបង្រ្កាបទីតាំងស្តុកគ្រឿងញៀនទាំង២កន្លែងខាងលើ ដែលរឹបអូសបានសារធាតុញៀនចំនួនប្រមាណ៨៦គីឡូក្រាម និងមនុស្សចំនួន៣នាក់ជាជនជាតិចិន ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធីច្បាប់។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម