ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបើក"កិច្ចប្រជុំពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២"

ព័ត៌មានសង្គមថ្ងៃពុធ ទី18 ខែឩសភា ឆ្នាំ2022 ម៉ោង 8:43 នាទី ល្ងាច

ខេត្តតាកែវ៖ ព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបើក"កិច្ចប្រជុំពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២"។
ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការចូលរួមពីៈ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ វរសេនាតូចនគរបាលការពារព្រំដែនគោគលេខ៦០៣ លោកអធិការ អធិការរងសេនាធិការ សន្តិសុខ សណ្តាប់ធ្នាប់ ព្រហ្មទណ្ឌ និងគ្រឿងញៀន លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង១១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០។
ឆ្លៀតក្នុងពិធីនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានប្រគល់ប័ណ្ណសរសេីរចំនួន៤៨ប៉ុស្តិ៍ លិខិតសរសេីរចំនួន៥២ប៉ុស្តិ៍ ចំណាត់ថ្នាក់ភូមិ ឃុំ មានសុវត្ថិភាពលេខ១ចំនួន៤៨ប៉ុស្តិ៍(ក្នុង១ប៉ុស្តិ៍ទទួលបានថវិកាចំនួន១លានរៀល) ចំណាត់ថ្នាក់ ភូមិ ឃុំ មានសុវត្ថិភាពលេខ២ចំនួន៥២ប៉ុស្តិ៍(ក្នុង១ប៉ុស្តិ៍ទទួលបានថវិកាចំនួន៦៥ម៉ឺនរៀល) សរុបទឹកប្រាក់ចំណាត់ថ្នាក់លេខ១(ចំនួន៤៨លានរៀល) និងចំណាត់ថ្នាក់លេខ២(ចំនួន៣៣លានប៉ែតសិបម៉ឺនរៀល)។ ជាចុងក្រោយ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើរដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសុខភាព ជៀសផុតពីការឆ្លងជម្ងឺកូវីដ-១៩(COVID-19) អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល ជាពិសេសវិធានការ(៣កុំ និង៣ការពារ) របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម