ប្រជាពលរដ្ឋបាននាំគ្នានេសាទត្រីដងស្ទឹងសិរីសោភ័ណនៅពេលដែលជំនន់ទឹកភ្លៀងបានជនលិចស្រូវស្រុកមង្គលបូរីបើករំដោះទឹកចូលស្ទឹងសិរីសោភ័ណ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី17 ខែឩសភា ឆ្នាំ2022 ម៉ោង 6:21 នាទី ល្ងាច

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋបាននាំគ្នានេសាទត្រីដងស្ទឹងសិរីសោភ័ណនៅពេលដែលជំនន់ទឹកភ្លៀងបានជនលិចស្រូវស្រុកមង្គលបូរីបើករំដោះទឹកចូលស្ទឹងសិរីសោភ័ណដែលឃើញសកម្មភាពនេសាទត្រីជាច្រើននាក់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ស្ថិតភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
ប្រជាពលរដ្ឋបាននេសាទត្រីបានប្រាប់ថា៖ដែលនេសាទត្រីដោយបង់សំណាញ់ប្រយ៉ុងប្រភេទក្រញ៉ឹក២ទៅ៣ហ៊ុនដែលបង់បានមានរយៈពេល២ទៅ៣ថ្ងៃមកហើយ ដែលបង់ត្រីបានភាគច្រើនជាប្រភេទត្រីសនិងត្រីរៀលដែលបង់ត្រីរយៈពេល១ថ្ងៃបាន៤ទៅ៥គីឡូក្រាមដែលគ្រាន់សម្រាប់ធ្វើម្ហូប។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖នៅពេលបង់សំណាញ់ត្រូវត្រីបាន មានជំនន់ទឹកភ្លៀងបានជន់លិចស្រូវប្រជាកសិករចំនួន៣ឃុំដែលជាប់ដងស្ទឹងមង្គលបូរី ត្រូវបានអាជ្ញាធរខេត្តនិងមន្ទីជំនាញបានបើកទឹករំដោះចេញពីដងស្ទឹងមង្គលបូរីផ្នែកខាងលើ បានបើករំដោះទំលាក់ចូលដងស្ទឹងសិរីសោភ័ណ និងធា្លក់ចូលអូរដែលត្រូវបានស្តារប្រវែង២៧គីឡូម៉ែត្រ ពីឃុំរហាត់ទឹកដល់ឃុំសំបួរស្រុកមង្គលបូរី។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ក្រោយបើករំដោះទឹកទំលាក់ចូលដងស្ទឹងសិរីសោភ័ណចំណុចស្ទឹងវាលឥទ្រីត្រីឡើង ឃើញមានប្រជាពលរដ្ឋបាននាំគ្នានេសាទប្រភេទសំណាញ់ប្រយ៉ុងក្រឡា២ទៅ៣ហ៊ុនបានបង់ស្រាវនិងដួសរឺបោយត្រីនិងសន្ទូចត្រីនៅក្បែរនិងក្រោមស្ពានឆ្លងស្ទឹងសិរីសោភ័ណរកត្រីបាន១នាក់រកត្រីបាន៤ទៅ៥គីឡូក្រាមដែលភាគច្រើនជាប្រភេទត្រីសនិងត្រីរៀល៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម