ក្រោយចាក់ដីលុបយកដីចំណីមាត់ផ្លូវនិងប្រព័ន្ធធរាសាស្គ្រនិងចាក់ដីលុបបិតមុខស្ពានអាជ្ញាធរឃុំចុះបញ្ឈប់សកម្មភាពប្រជាពលរដ្ឋសុំកាយចេញវិញដូចដើម.!

ព័ត៌មានសង្គមថ្ងៃពុធ ទី16 ខែមិីនា ឆ្នាំ2022 ម៉ោង 2:57 នាទី ល្ងាច

 

បន្ទាយមានជ័យ៖ ក្រោយចាក់ដីលុបយកដីចំណីមាត់ផ្លូវនិងប្រព័ន្ធធរាសាស្គ្រនិងចាក់ដីលុបបិតមុខស្ពានអាជ្ញាធរឃុំចុះបញ្ឈប់សកម្មភាពប្រជាពលរដ្ឋសុំកាយចេញវិញដូចដើមដែលចុះនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ភូមិ.ឃុំរហាត់ទឹក ស្រុកមង្គលបូរី។

ក្រោយសកម្មភាពចាក់ដីលុបយកចំណីមាត់ផ្លូវនិងប្រព័ន្ធធរាសាស្គ្រ ហើយបន្តចាក់ដីលុបមុខស្ពានឃើញមានអាជ្ញាធរឃុំរាហាត់ទឹកមានកញ្ញា គង់ សុភាព មេឃុំរហាត់ទឹកនិងក្រុមប្រឹក្សាឃុំប្រមាណជិត១០នាក់បានចុះពិនិត្យនិងហាមឃាត់និងបញ្ឈប់សកម្មភាពការចាក់ដីចំនួន២កន្លែង។

កញ្ញា គង់ សុភាព មេឃុំរហាត់ទឹកបានប្រាប់ថា៖ក្រោយទទួលព័ត៌មានបានដឹកមានសកម្មភាពការចាក់ដីលុបចំណីមាត់ផ្លូវនិងប្រព័ន្ធធរាសាស្គ្រនៅចំណុចខាងត្បូងជាប់ផ្លូវជាតិនិងនៅកែងខាងកើតផ្លូវចូលភូមិអូរដង្កោដែលម្ចាស់ដីឈ្មោះ ស គឹមហ៊ូវ ប្រពន្ធឈ្មោះ យ៉ែម សុភី បានលក់ទៅអោយឈ្មោះ ម៉ៅ វុទ្ធី ជាអ្នករស់នៅខេត្តបាត់ដំបងដែលមានផ្ទៃដី៤,៦១២ម៉ែត្រការ៉េ ដែលសកម្មភាពលួចចាក់ដីពេលយប់រយៈពេល២ទៅ៣ថ្ងៃបានប្រមាណជា៣០ទៅ៤០%។ហើយមានសកម្មភាពចាក់១កន្លែងទៀតក្បែរគ្នាខាងលិចប្រមាណជាង២០០ម៉ែត្រចំណុចស្ពាន(ស)ខាងជើងផ្លូវបានចាក់ដីជាទំនប់បិតមុខទឹកស្ពាន។

កញ្ញាមេឃុំរហាត់ទឹកបានបញ្ជាក់ថា៖ក្រោយសកម្មភាពការចាក់ដីលុបចំណីផ្លូវនិងប្រព័ន្ធធរាសាស្គ្រចំនួន២កន្លែងដោយឡែកគ្នាអាជ្ញាធរឃុំរហាត់ទឹកបានចុះទៅពិនិត្យបញ្ឈប់សកម្មភាពនិងរាយការណ៍ជូនទៅអភិបាលស្រុកមង្គលបូរីលោក រ័ត្ន ដាស៊ីណង់ ដើម្បីសុំគោលការណ៍អោយចាត់វិធានការចំពោះឈ្មោះ ញ៉ាស់ ដែលជាឈ្មួញរកស៊ីចាក់ដីធ្វើសកម្មភាពលុបដីចំណីផ្លូវនិងប្រព័ន្ធធរាសាស្គ្ររដ្ឋរំលោភយកជាកម្មសិទ្ធិ(ជាអំពើរល្មើសច្បាប់)ជាសំណូមពរប្រជាពលរដ្ឋសុំអោយកាយដីលុបចំណីមាត់ផ្លូវនិងប្រព័ន្ធសាស្គ្រ និងបិតមុខស្ពានអោយកាយចេញអោយបានដូចដើមវិញ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម