លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឧបត្ថម្ភអំណោយសប្បុរសធម៍ រួមមាន៖ មជ្ឈូស ដាក់សពបូជា ចំនួន១ និងថវិកា ចំនួន២លានរៀល.! 

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី03 ខែមិីនា ឆ្នាំ2022 ម៉ោង 6:39 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឧបត្ថម្ភអំណោយសប្បុរសធម៍ រួមមាន៖ មជ្ឈូស ដាក់សពបូជា ចំនួន១ និងថវិកា ចំនួន២លានរៀល តាមការស្នេីសុំរបស់គ្រួសារសព លោកតា កៅ រ៉ាមី អាយុ ៦៧ឆ្នាំ មានជីវភាពខ្វះខាត បានទទួលមរណភាព កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៤:១៥នាទីរសៀល ដោយជរាពាធ មានអាសយ័ដ្ឋាន ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។ 

  ក្រោយទទួលបានជំនួយនេះគ្រួសាររបស់សព លោកតា កៅ រ៉ាមី បានថ្លែងអំណរគុណ និងគោរពជូនពរដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី មានសុខភាពល្អ ជួបប្រទះតែសេចក្តីសុខ ចម្រេីន ព្រមទាំងជួបពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម