ប្លែកទៀតហើយ ក្បាលរថភ្លើងឆេះម៉ត់ នៅស្រុកព្រៃនប់

ព័ត៌មានសង្គមថ្ងៃសុក្រ ទី25 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 11:02 នាទី ព្រឹក

ខេត្តព្រះសីហនុ= វាស្ទើតែមិនគួរអោយជឿ ខណះពេលមានព័ត៏មានមកថា រថ​ភ្លើង ត្រូវបានអគ្គីភ័យឆាបឆេះខ្ទេច ខណះពេលដឹកប្រេងម៉ាសូតមកពីភ្នំពេញ កាលពីវេលាម៉ោង ០៣:១០នាទីរលងអាទ្រាធ​ឈានចូលថ្ងៃទី២៥គុម្ភះឆ្នាំ២០២២ នៅចំនុចភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែសំណាងល្អ ពុំបណ្តាលអោយមានការឆាបឆេះដល់ទូ ដឹកប្រេងនោះទេ។

អធិការនគរបាលស្រុកព្រៃនប់ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធីអោយដឹងថា នៅ ថ្ងៃទី២៥.០២.២០២២ វេលាម៉ោង ០៣:១០នាទី រលងអាទ្រាធនៅលើផ្លូវរថភ្លើង ស្ថិត​នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អគ្គី ភ័យ​០១ កើតឡើង បណ្តាល អោយឆេះក្បាល រថភ្លើង០១ គ្រឿង  ដឹកប្រេង ម៉ា​ស៊ូត មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ  មូលហេតុ ឆ្លង​ចរន្ដ​ភ្លើង ។

       តាមអ្នកបើកបររថភ្លើងឈ្មោះ អ៊ួន លិនវីន បានបញ្ជាក់ថា: មុនពេលកើត ហេតុ គាត់បានបើកបរធម្មតា លុះមកដល់ចំណុចរ៉ារថភ្លើងវាលរេញ បានជៀស រថភ្លើងមួយខ្សែរទៀត ដែលមានទិសដៅផ្ទុយគ្នាពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជ ធានីភ្នំពេញ ក្រោយពីជៀសរួចគាត់ក៏បានបើកររថភ្លើងមកខាងមុខ ហើយបាន ជាន់ហ្វ្រាំង មានធុំក្លិនស្ងៀម គាត់បានចេញមកមើល ស្រាប់តែមានអគ្គីភ័យ តែ ម្ដង ហើយបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីអោយមកជួយពន្លត់ ។                                 ករណី អគ្គីភ័យខាងលើ មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ ហើយ ខូចខាតក្បាលរថភ្លើងនិងប្រព័ន្ធភ្លើងក្នុងរថភ្លើង ។

     បច្ចុប្បន្ន កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដឹកនាំដោយលោក អធិការផ្ទាល់ បានយករថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាន ០១ គ្រឿង និង បាញ់ទឹកអស់ចំនួន ០១ រថយន្ត រលត់ទាំងស្រុង ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម