កុមារា កុមារី នៅក្នុងឃុំអូតាសេក បង្ហាញភាពញញឹម ក្នុងថ្ងៃបើកបវេសនកាល

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី11 ខែមករា ឆ្នាំ2022 ម៉ោង 9:57 នាទី ព្រឹក


ខេត្តព្រះសីហនុ៖ លោក ឈុន សារុំ អនុប្រធានសភាពាណិជ្ជកម្មនិងជា អនុប្រធានក្រុមការងារចុះជួយឃុំអូរឧកញ៉ាហេងបានថ្លែងបញ្ជាក់ថា កុមារជាទំពាំងស្នងឬស្សី ជាគ្រាប់ពូជ ក្នុងការសាបព្រុះធនធានចំណេះដឹង ដូចនេះការបើកបវេសនកាលនាថ្ងៃនេះ គឺជាការបើកទំព័រថ្មី នៃការបណយុះនូវធនធានមនុស្ស សម្រាប់ជាតិទៅថ្ងៃអនាគត់។

 លោក ឈុន សារុំ  បានថ្លែងបែបនេះ នៅក្នុងពិធី បើកបេវសនកាលថ្មី ឆ្នាំសឹក្សា ២០២២. ២០២៣នៅសាលាបឋមសិក្សាអូរតាសេកស្ថិតនៅក្នុងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុnaព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ ដោយក្នុងឪកាសនោះលោក ឈុន សារុំអនុប្រធានសភាសភាពាណិជ្ជកម្មខេត្តនិងជាអនុប្រធានក្រុមការងារចុះជួយឃុំអូរឧកញ៉ាហេងបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ក្នុងវិស័យអប់រំ ។ យើងដឹងហើយថា ស្ថិតក្នុងបរិបទដែលពិភពលោក ទទួលរងការវាយប្រហារ និងគំរាមកំហែងពីជំងឺកូវីដ១៩ ដ៏កាចសាហាវ ប្រទេសកម្ពុជា ក៏បានទទួលរងផលប៉ះពាល់ជាច្រើនលើវិស័យសំខាន់ៗ ក្នុងនោះវិស័យអប់រំ ក៏ត្រូវបានរាំងស្ទះក្នុងដំណើរការរបស់ខ្លួន ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ សិស្សានុសិស្ស។ ប៉ុន្តែដោយមានការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការដឹកនាំផ្ទាល់ពីលោកបណ្ឌិត សភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួអប់រំ យុវជន និងកីឡា បានធ្វើឱ្យវិស័យអប់រំ យុវជន និង កីឡានៅទូទាំងប្រទេស ធានាបាននូវគុណភាពដែលអាចទទួលយកបាន ។ អ្វីៗទាំងអស់នេះ ក៏កើត ចេញពីការខិតខំប្រឹងប្រែង ប្រកបដោយមនសិការវិជ្ជាជីវៈរបស់លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ ហើយបទពិសោធដ៏លំបាកលំបិន និងស្មុគ្រស្មាញ ដែលយើង ទទួលបានពីជំងឺកូវីដ១៩ បានធ្វើឱ្យយើងរឹងមាំ ពិសេស ធ្វើឱ្យប្រជាជនកម្ពុជា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ បានកែទម្លាប់មកចេះធ្វើអនាម័យ និងចេះថែរក្សាសុខភាពការពារពីជំងឺ នានា ។
លោកអនុប្រធានក្រុមការងារចុះជួយ ឃុំអូរឧកញ៉ាហេងក៏បានបន្ថែមថា ឆ្នាំសិក្សា ២០២១-២០២២ ជាមួយគ្នានេះ ដើម្បីឱ្យដំណើរនៃការ រៀន និងបង្រៀនសម្រាប់ឆ្នាំសិក្សាថ្មីនេះ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គុណភាព និង និរន្តរភាព មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាក្រុង/ស្រុក និងគ្រប់ គ្រឹះស្ថានសិក្សាទាំងអស់ បានត្រៀមរួចជាស្រេចនូវសម្ភារៈអនាម័យ ម៉ាស់ អាល់កុល ដែល សាប៊ូ ឧបករណ៍វាស់ស្ទង់កម្ដៅស្វ័យប្រវត្តិ ការសម្អាតបរិស្ថាន ការកសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពបង្គន់អនាម័យ និងប្រព័ន្ធទឹកស្អាតនិងកន្លែងលាងសម្អាតដៃបន្ថែមផងដែរ ។
ហើយមន្ទីរក៏ដូចជា លោកគ្រូ អ្នកគ្រូទាំងអស់ សូមប្តេជ្ញា យ៉ាងមុតមាំ បំពេញភារកិច្ចឱ្យបានល្អ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្រៀន ប្រកបដោយមនសិការ វិជ្ជាជីវៈ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ភាព សមត្ថភាព និងគុណធម៌ ជាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង និងដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការអភិវឌ្ឍពីប្រទេសដែលមាន ចំណូល មធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជា ប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ ២០៥០ .សូមបញ្ជាក់ផងដែរថា ក្ងងឱកាសនោះផងដែរ លោក ឈុន សារុំ អនុប្រធាន សភាពាណិជ្ជកម្មខេត្តបាន ឧបត្ថម ថវិការមួយលានរៀល ជូនសាលាបឋមសិក្សា អូតាសេក

​​​​សូមបញ្ជាក់ថា យោងតាមរបាយការណ៏ លោកហែម ហុន នាយកសាលាបឋមសិក្សាអូរតាសេក បានឲ្យដឹងថា សាលាមានសិស្សសរុបចំនួន ២៩៣ នាក់ស្រី ១២៩នាក់មានអគារសិក្សា១ខ្នង មាន ៥ បន្ទប់ មានលោកគ្រូអ្នកគ្រូចំនួន ១១ នាក់ស្រី៤នាក់ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម