លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ធ្វើដំណើរតាមម៉ូតូទឹក ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ទៅជូនប្រជានេសាទមួយគ្រួសារមានជីវភាពក្រីក្រខ្វះខាត ដែលកំពុងនេសាទនៅសមុទ្រ ក្នុងភូមិសាស្ត្រ ស្រុកព្រៃនប់

ព័ត៌មានសង្គមថ្ងៃសុក្រ ទី24 ខែធ្នូ ឆ្នាំ2021 ម៉ោង 2:46 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ធ្វើដំណើរតាមម៉ូតូទឹក ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ទៅជូនប្រជានេសាទមួយគ្រួសារមានជីវភាពក្រីក្រខ្វះខាត ដែលកំពុងនេសាទនៅសមុទ្រ ក្នុងភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា ក្រោយទទួលដំណឹងពីប្រជានេសាទមួយគ្រួសារនេះ ដែលប្រកបរបរនេសាទប្រចាំថ្ងៃនៅក្នុងសមុទ្រ និងជាគ្រួសារមានជីវភាពក្រីក្រ ទើបកាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ក៏បានធ្វើដំណើរតាមម៉ូតូទឹក ចុះទៅជួបសួរសុខទុក្ខផ្ទាល់ និងនាំយកស្បៀងអាហារ មានដូចជា អង្ករ ចំនួន ០១បាវ ស្មើ៥០គីឡូក្រាម មីចំនួន ០៥កេស ត្រីខចំនួន០៥យួរ ទឹកត្រីចំនួន ១យួរ ទឹកសុីអុីវចំនួន០១យួរ ស្ករសចំនួន០១គីឡូក្រាម ប៊ីចេងចំនួន០១គីឡូក្រាម អំបិលចំនួន០២គីឡូក្រាមនិងទឹកបរិសុទ្ធចំនួន០២កេស ជូនប្រជានេសាទក្រីក្រមួយគ្រួសារនេះ ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រួសារ និងលើកទឹកចិត្តចំពោះការប្រកបរបរដោយសុច្ចរិត តាមរយៈការធ្វើនេសាទលក្ខណៈគ្រួសារក្នុងសមុទ្រ ។

លោកឧកញ៉ា ទៀ វិចិត្រ ក៍បានជម្រាបជូនពលរដ្ឋគ្រួសារអ្នកនេសាទរូបនេះ ឲ្យប្រុងប្រយត្ន័ផងដែរ ពេលចេញនេសាទក្នុងសមុទ្រ ពិសេសពេលធាតុអាកាសមិនល្អ ដូចជាពេលមានខ្យល់និងភ្លៀងខ្លាំងជាដើម៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម