ឯកឧត្តម អភិបាលខេត្តព្រះសីហនុអញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ អាគារស្នាក់នៅរបស់កងទ័ព និងការស្ថាបនាផ្លូវបេតុង៧ខ្សែ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី21 ខែធ្នូ ឆ្នាំ2021 ម៉ោង 1:24 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារស្នាក់នៅរបស់កងទ័ពចំនួន ២ខ្នងដែល១អាគារៗ មានទំហំ១០,៥០មx៣៦ម កម្ពស់១ជាន់ និងអាគារបន្ទប់ទឹករួម ២ខ្នង ដែល១ខ្នងៗមានទំហំ ២១មx៦ម និងការស្ថបនាផ្លូវបេតុងចំនួន៧ខ្សែ មានប្រវែងសរុប៥២៥ម ទទឹង៧ម កំរាស់ ១៥០ម.ម ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តាមរយៈ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកផ្ទាល់ ។

សូមបញ្ជាក់ផងដែរថា អាគារទាំងពីរខ្នងខាងលើត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រោមអធិតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក និង ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផល ៩៥% ហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម