គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរវាងរថយន្តស៊េរីទំនើបនិងម៉ូតូព្រលះគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណុំ.

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី04 ខែធ្នូ ឆ្នាំ2021 ម៉ោង 1:41 នាទី ល្ងាច

ខេត្តព្រះសីហនុ: ជនជាតិចិនដូចគ្នាបើកបរម៉ូតូនិងរថយន្តបុកប៉ះគ្នាបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០:៤៥នាទីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២១តាមបណ្ដោយផ្លូវវិថីឯករាជ្យ ១០០ស្ថិតនៅក្នុងភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

                   តាមប្រភពព័ត៌មានពីកន្លែងបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បានប្រទះឃើញរថយន្តស៊េរីទំនើបម៉ាក BMW ពាក់ស្លាកលេខភ្នំពេញ2BE 68 06ពណ៌ខ្មៅបើកបរដោយនារីជនជាតិចិនមានទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏បានបទមកដល់ចំពាក់កណ្ដាលផ្លូវក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក BMW ពាក់ស្លាកលេខភ្នំពេញ1I I 68 66ពណ៌ខៀវលាយខ្មៅបើកបរដោយបុរសជនជាតិចិនដូចគ្នាក្នុងស្ថានភាពលឿនកំពុងបុកប៉ះជាមួយនឹងរថយន្តចំចំហៀងស្គាល់ខាងឆ្វេងបណ្ដាលឱ្យយានយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំតែម្ដង។ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកលោកកំពុងតែវាស់វែងនឹងសម្របសម្រួលនៅកន្លែងសមត្ថកិច្ចបានប្រាប់ថាដោយយល់ឃើញថាភាគីទាំងសងខាងគឺជាជនជាតិចិនដូចគ្នាហើយណាមួយប៉ះពាល់តិចតួចឥឡូវទុកឲ្យគាត់សម្របសម្រួលគ្នានៅនឹងកន្លែងតែម្ដង៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម