មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ត្រៀមកំលាំង ចុះ អនុវត្តន៏អនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី30 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 1:32 នាទី ល្ងាច


(បន្ទាយមានជ័យ): ផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្ររទេស និងយោងស្មារតីអង្គប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត ស្ដីពីការអនុវត្តន៍វិធានការទប់ស្កាត់ពាក់ព័ន្ធការកាប់រុករានទន្ទ្រានដីតំបន់ព្រៃលិចទឹក តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានរៀបចំកម្លាំងចំនួន២១៩នាក់ ដើម្បីត្រៀមអន្តរាគមន៍ចុះប្រតិបត្តិការបង្ក្រាបជនទាំងឡាយណាដែលចូលមកកាប់ទន្រ្ទានយកដីក្នុងតំបន់ព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

ទន្ទឹមនឹងនោះ￸លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានណែនាំដល់កម្លាំងចុះប្រតិបត្តិការទាំងអស់ត្រូវអនុវត្តន៍វិន័យ និងបទបញ្ជាឲ្យបានម៉ឺងម៉ាត់បំផុត ៕  អត្តបទដោយ លោក ឈុន មករា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម