សមាជិកគណបក្សប្រជាជន ក្រុងកោះរ៉ុង ទទួលការស្វាគមន៏ ឯកឧត្តមគួចចំរើនប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុក្នុងពិធីជួបសំណេះសំណាល

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 12:05 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ឯកឧត្តមគួច ចំរើន ស្នើអោយមន្ត្រីដែលជាសមាជិកគណះបក្សបក្សប្រជាជនកម្ពុជាក្រុងកោះរ៉ុង ត្រូវគិតប្រយោជន៏រួមជាធំ ត្រូវស្គាល់ពីសុខទុក្ខរបស់​ពួកគាត់ នេះបើយោងតាមប្រសាសន៏ផ្តាំផ្ញើរ នៅក្នុងឱកាសជួបសំណេះ​សំណាលសាកសួរសុខទុក្ខ ចំពោះសមាជិកសមា​ជិកា​គណបក្សប្រជាជន នៅក្នុងមូលដ្ឋានក្រុងកោះរ៉ុង។

មានប្រសាសន៍សំណេះសំណាលជាមួយ សមាជិកសមាជិកាគណៈបក្សប្រជាជនក្រុងកោះរ៉ុង ឯកឧត្តម ប្រធានគណបក្ស បានលើកឡើងថា សូមឱ្យបងប្អូនសមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ត្រូវគិតគូរ អំពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ហ្នឹង ដោះស្រាយតម្រូវការជូនពួកគាត់ ខណៈពេលបច្ចុប្បន្នក្រុងកោះរ៉ុងគឺជាក្រុងដែលទើបនឹងបង្កើតថ្មីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ទឹក ភ្លើង មិនទាន់ មានគ្រប់គ្រាន់ សម្រាប់បម្រើ ផលប្រយោជន៍សាធារណៈក៏ដូចជាប្រជាពលរដ្ឋបានប្រើប្រាស់នៅឡើយ ដូចនេះ យើងត្រូវ រៀបចំផែនការ និងយុទ្ធសាស្ត្រ ត្រៀមរៀបចំប្រព័ន្ធផ្លូវ ភ្លើង ទឹក និងតម្រូវការផ្សេងៗទៀត ជូនពួកគាត់ប្រើប្រាស់បានស្រួលព្រោះបច្ចុប្បន្នគឺ ប្រើប្រាស់លើវិស័យឯកជនដែលមានតម្លៃខ្ពស់។

ហើយក្នុងឱកាសនោះឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា សូមឱ្យបងប្អូនដែលជាសមាជិកសមាជិកាគណបក្សប្រជាជនក្រុងកោះរ៉ុងទាំងអស់តាំងពី ថ្នាក់ក្រោមរហូតដល់ថ្នាក់លើត្រូវ រួបរួមសាមគ្គី រក្សាផ្ទៃក្នុង ក្នុងគោលជំហរដឹកនាំ គណបក្សបម្រើប្រជាពលរដ្ឋ និង ដើម្បីដណ្ដើមឈានបានជ័យជំនះ ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម