វិស័យឯកជនគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 11:02 នាទី ព្រឹក

 

ខេត្តព្រះសីហនុ៖ ការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំពិតជាបាន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ(បង្កើតការងារ,បង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនដែលមានប្រាក់ចំណូល ទាប និងប្រជាជនងាយរងគ្រោះ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៅក្នុងវិស័យឯកជន ទាំងនេះហើយគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នេះបើយោងតាមការថ្លែងបញ្ជាក់ពីលោក ឧកញ្ញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ។

ថ្លែងក្នុងពិធីទិវាសប្តាហ៍សហគ្រិនភាពសកល ក្រោមប្រធានបទ“ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ថ្នាល និងធនធានមនុស្សឌីជីថល” នារសៀលថ្ងៃទី៨វិច្ឆិកាឆ្នាំ២០២១នៅសណ្ឋាគា ឆ្នេរឯករាជ្យក្រុងព្រះសីហនុ លោក ឧកញ្ញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ប្រទេសដែលកំពុងអភិវឌ្ឍន៍មួយព្រះរាជាណាចក្រកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ហើយសកម្មភាពធុរកិច្ចដ៏មមាញឹករបស់សហគ្រាសប្រមាណ៥០ម៉ឺនផលិតកម្មដែលក្នុងនោះប្រមាណមួយពាន់ប្រាំមួយរយ ជាសហគ្រាសខ្នាតធំ និងសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ១លាន២សែននាក់នៅក្នុងអំឡុងឆ្នាំ២០១៩ ព្រមទាំងសហគ្រាសខ្នាតតូចមធ្យមនិងធំទាំងអស់ជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស និងបានជំរុញផងដែរដល់ការបង្កើតការងារនៅទូទាំងប្រទេស សន្ទុះកំណើនចំនួនសហគ្រាសទាំងអស់ ជាហេតុធ្វើឱ្យចំណាកស្រុកស្វែងរកការងារទៅកាន់ប្រទេសជិតខាង និងអត្រាគ្មានការងារបានថយចុះដែលគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស ដោយតាមរយៈនឹងការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ(បង្កើតការងារ,បង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងប្រជាជនងាយរងគ្រោះ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៅក្នុងវិស័យឯកជន ទាំងនេះហើយគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ក្នុងឱកាសនោះផងដែរលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានមានប្រសាសន៍សម្ដែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ដោយបានចូលរួមជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងឱ្យសហគ្រិន ពាណិជ្ជករ អាជីវករ នៅក្នុងពិធីជួបជុំនាថ្ងៃនេះដើម្បីប្រារព្ធពិធីទិវាសប្តាហ៍សហគ្រិនពិភពលោកស្របគ្នាជាមួយនឹងសហគ្រិនចំនួន១៩៥ ប្រទេសនៅលើពិភពលោក ហើយនាបច្ចុប្បន្ននេះ នៅលើពិភពលោកចំនួនសហគ្រិនសរុបបានកើនឡើងដល់ប្រមាណ ៥៨២លាននាក់ដែលបាន និងកំពុងដើរតួនាទីដ៏សំខាន់នៅក្នុងការធ្វើឱ្យមានលំហរ នឹងសេដ្ឋកិច្ចពិភពលោកដោយបានផលិត និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគសម្ភារៈបរិក្ខាចាំបាច់សម្រាប់ការរស់នៅជាប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានប្រសាសន៍ថ្លែងក្នុងពិធីទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា ក្រោមប្រធានបទ«ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ថ្នាល និងធនធានមនុស្សឌីជីថល»ដោយបានសហការរៀបចំដោយសមាគមពាណិជ្ជករវ័យក្មេងកម្ពុជា និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានជ្រើសរើសយកខេត្តព្រះសីហនុសម្រាប់ការរៀបចំទិវាខាងលើនេះ សបញ្ជាក់ឱ្យឃើញពីជំនឿទុកចិត្តរបស់សមាគមមកលើរដ្ឋបាលខេត្តព្រះសីហនុ និងសូមធ្វើការកោតសរសើរដោយស្មោះចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាង និងគាំទ្រសហគ្រាសធុនតូច និងមធ្យម ហើយទិវាសប្តាហ៍សហគ្រិនភាពសកល រៀបចំឡើងដើម្បីជាការអបអរសាទរដ៏ធំបំផុត នៅលើពិភពលោកដល់អ្នកផ្តួចផ្តើមគំនិតធុរកិច្ចថ្មី និងអ្នកបង្កើតការងារថ្មី ដែលបានចាប់ផ្តើមនាំយកនូវគំនិតល្អៗសម្រាប់ដឹកនាំឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម