រថយន្ត ខ ម បោះពួយបុកបង្គោលរនាំងផ្លូវ ទាំងយប់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 9:31 នាទី ព្រឹក

ខេត្តព្រះសីហនុ៖ រថយន្តចំនួនពីរគ្រឿងម៉ាកព្រូសបានបើកទៅបុកឃឿននៅតាមបណ្ដោយមាត់ឆ្នេរបណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខនៃរថយន្តយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩:៣០នាទី យប់ថ្ងៃទី ០៦ ខែ វិច្ឆិកាឆ្នាំ២០២១ ក្បែរនៅហ្នឹងដំណាក់ស្ដេចគឺនៅចុងឆ្នេរអារីស្តុន ស្ថិតនៅក្នុងភូមិ ០៤ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។

យើងតាមប្រភពពីកន្លែងកើតហេតុបានបញ្ជាក់មកកាន់ភ្នាក់ងារសារព័ត៌មានឲ្យបានដឹងថា មុនពេលកើតហេតុបានឃើញរថយន្តម៉ាក Prius ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-9535 បើកបរដោយប្រុសស្រីចំនួន ០២ នាក់ បានបើកបរនៅក្នុងទិសដៅពីឆ្នេរអូរត្រេះមួយសំដៅមកផ្លូវអារីស្តុន ដោយផ្លូវមានសភាពកែងនិងកោងខ្លាំង ដោយរថយន្តបួងចង្កូតមិនទាន់បានជ្រុលចង្កូតទៅបុកខឿនរួចផ្លោងទៅបុកនិងរនាំងមាត់ឆ្នេរបណ្ដាលឲ្យរថយន្តរោងការខូចខាតយ៉ាងដំណំចំណែកឯមនុស្សត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបាត់ទៅ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានធ្វើការវាស់វែងនឹងលើកយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម