បុករួច.!សងសំណង១០០ដុល្លា ដើម្បីបញ្ចប់រឿង.!

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 12:41 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដទំនើបមួយគ្រឿង បើកបុកគូទម៉ូតូពីក្រោយបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩ :៣០នាទីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិ ០២ សង្កាត់លេខ០២ ក្រុង/ ខេត្តព្រះសីហនុ ។

តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ថា គាត់បានឃើញរថយន្ដម៉ាក អូឌី ពណ៌សរ មិនមានស្លាកលេខបើបរដោយជនជាតិខ្មែរមិនស្គាល់អត្តសញ្ញាណបើចេញមកពីអូតែលសុខាតាមបណ្ដោយផ្លូវ០២ធ្នូរបំរុងនិងឆ្ពោះទៅកំពេញស្រាបតែមកដល់កន្លែងកើតហេតុខាងលើកាចបត់ឆ្វេង មិនប្រយ័ត្នក៍បុកគូតម៉ូតូម៉ាក់ហុងដាដ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1723មួយគ្រឿងទៀតដែលបើកបរដោយបុរស ជនជាតិខ្មែរ ជាអ្នកដឹកជញ្ជូនម្ហូមអាហាអនឡាញ ក្នុងទិសដៅស្របគ្នា និងបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាលនិងម៉ូតូខូចខាតតិចតួច ។

ក្រោយពីកើតហេតុភាគីខាងរថយន្ដបានចចាជាមួយខាងជនរងគ្រោះមួយសន្ទុះក៍ព្រមព្រៀងគ្នាសងសំណង ថវិការ ថ្លៃការខូចខាត១០០ដុល្លាបញ្ចប់រឿង ។ បើតាមប្រភពព័ត៌មានច្បាស់ការពីក្រុមអ្នកចុះយកព័ត៌មានផ្ទាល់បានបញ្ជាក់ថា ភាគីដែលបើករថយន្ដនោះគឺ មិនមានប័ណ្ណបើកបររថយន្ដឡើយ ហើយព្រមទាំងចុះពីរថយន្ដទាំងជើងទទេថែមទៀត ។ ចំណុចនេះប្រជាពលរដ្ឋកំពុងតែទន្ទឹងរងចាំមើលចំណាត់ការរបស់សមត្ថកិច្ច តើមានចំណាត់ការបែបណា ចំពោះជនល្មើសច្បាប់បែបនេះ ៕ (ដោយ៖ សោម ភ័ក្រត្រា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម