រថយន្កព្រុស ម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងនដួលបោកក្បាលសន្លប់នៅនឹងកន្លែងចំណែករថយន្តវិញព្យាយាមបើករត់ជាច្រើនគីឡូម៉ែត្រ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអាធ្រាត្រ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 4:44 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូបុកផាគ្នាពេញទំហឹងបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់ដួលបោកក្បាលសន្លប់លែងដឹងខ្លួននៅនឹងកន្លែងឯចំណែកអ្នកបើកបររថយន្តវិញមិនមានទំនួលខុសត្រូវហើយព្យាយាមបើករត់គេចតែសំណាងល្អត្រូវបានប្រជាពលរដ្ឋស្ទាក់ឃាត់បានភ្លាមភ្លាមទង្វើដែលមិនមានការទទួលខុសត្រូវមួយនេះដែលប្រជាពលរដ្ឋនឹងមហាជនមិនអាចទទួលយកបាននោះទេ។

 

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង១និង០០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវវិថីឯករាជ្យផ្លូវលេខ១០០ ត្រង់ចំណុចផ្លូវកែងស្តុបផ្សារពាណិជ្ជកម្មស្ថិតនៅក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ។

 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក់Prus ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ព្រះសីហនុ ព្រះសីហនុ 2B-7525 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ បានបើកបរក្នុងល្បឿនលឿនពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏បុកនិងម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក ពណ៌ក្រហម បើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ជាបុរសជនជាតិចិន គឺបណ្តាលឲ្យរងរបួសធ្ងន់សន្លប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុភ្លាមៗនោះរត់ព្យយាមបើករត់គេចជាច្រើនរយម៉ែត្រ ដោយបង្កហេតុនៅលើវិថីឯករាជ្យ កែងស្តុបផ្សារពាណិជ្ជកម្ម តែបន្តល្បឿនរត់គេចខ្លួនមក ដល់ផ្លូវបេតុងមួយកន្លែង ម្តុំសាលាឆទាន ។

 

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យថៃខាង ចំណែកឯវត្ថុតាងទាំងពីត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវយកទៅរក្សាទុក នៅការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រងចាំបន្តដោះស្រាយទៅតាមនីតិវិធី ពេលក្រោយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម