មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ណែនាំដល់កងកម្លាំងត្រូវ ខិតខំបំរេីពលរដ្ឋឲ្យល្អ បង្រ្កាបរាល់បទល្មេីនៅមូលដ្ឋានឱ្យកេីតមាន.!

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែតុលា ឆ្នាំ2021 ម៉ោង 5:16 នាទី ល្ងាច

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថបានបើកកិច្ចប្រជុំដល់ថ្នាក់ដឹកនាំ រួមមានលោកមេបញ្ជាការរងទទួលជំនាញ លោកនាយរងសេនាធិការ លោកប្រធានមន្ទីរ និងលោកមេបញ្ជាការក្រុង-ស្រុកទាំង៩ ដើម្បីពង្រឹងការអនុវត្តន៍តួនាទី-ភារកិច្ច និងបទបញ្ជាទូទៅរបស់ថ្នាក់លើប្រគល់ជូន ។

កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំធំ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ណែនាំដល់លោកមេបញ្ជាការរងទទួលជំនាញ លោកប្រធានមន្ទីរទាំង៧ និងលោកមេបញ្ជាការមូលដ្ឋានក្រុង ស្រុកទាំង៩ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកក្រោមឱវាទរបស់ខ្លួនត្រូវអនុវត្តន៍តួនាទី-ភារកិច្ច ឱ្យបានខ្ជាប់ខ្ជួន ហើយម៉ឺងម៉ាត់បំផុត មិនត្រូវផ្ដេកផ្ដួលទៅតាមបរិបទនៃជម្ងឺកូវីដ-១៩ នោះទេ ។

ហើយអាវុធហត្ថគ្រប់រូបត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងគោរពវិន័យឱ្យបានត្រឹមត្រូវតាមឋានានុក្រមផងដែរ ពិសេសអាវុធហត្ថគ្រប់រូបមិនត្រូវប្រព្រឹត្តអំពើខុសច្បាប់ឡើយ មានដូចជាការរុករានទន្ទ្រានដីរដ្ឋ ព្រៃឈើ និងជួញដូរ ប្រើប្រាស់គ្រឿងញៀន រួមទាំងបទល្មើសផ្សេងទៀតផងដែរ ។

លោកមេបញ្ជាការបានមានប្រសាសន៍បន្ថែមទៀតថា កម្លាំងអាវុធហត្ថទាំងអស់ត្រូវសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចរាល់ភារកិច្ចថ្នាក់លើប្រគល់ជូន ។

ជាចុងបញ្ចប់លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងនាយ នាយរង និងពលអាវុធហត្ថទាំងអស់ ដែលបានយកចិត្តទុកដាក់ទាំងការអនុវត្តន៍តួនាទី-ភារកិច្ច និងការថែទាំជំរុំជំរក ព្រមទាំងគ្រឿងបំពាក់បរិក្ខា ក៏ដូចជាការដាំដុះ និងចិញ្ចឹមសត្វគ្រប់ប្រភេទដើម្បីផ្គត់ផ្គង់ដល់ការហូបចុករបស់កងកម្លាំងផងដែរ ។

លោកមេបញ្ជាការបានធ្វើការផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីយកឈ្នះមេរោគកូវីដ-១៩ និងជម្ងឺកាចសាហាវផ្សេងទៀតឱ្យបានជោគជ័យ ព្រមទាំងចូលរួម បង្ការ បង្រ្កាប និងសង្គ្រោះ ជូនប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម