លក្ខ័ណ្ឌចំនួន០៩ចំនុច ប្រជាពលរដ្ឋ០៩គ្រួសាទទួលយកដោយក្តីរីករាយ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី20 ខែតុលា ឆ្នាំ2021 ម៉ោង 11:52 នាទី ព្រឹក

 

ខេត្តព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋចំនួន០៩គ្រួសារ ដែលបានរងផលប៉ះពាល់ពីគម្រោងស្តា អូ ប្រឡាយ បានស្ម័គ្រចិត្ត និងយល់ព្រមធ្វើការរុះរើផ្ទះ និងប្រគល់ដីជូនរដ្ឋ បន្ទាប់ពីមានការសម្របសម្រួលពីរដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត ដោយផ្អែកលើលក្ខ័ណ្ឌចំនួន០៩ចំនុច។
យោងតាមប្រតភពពីមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា ក្រោយកិច្ចសម្របសម្រួលពីរដ្ឋបាលខេត្តតាមរយះរដ្ឋបាលក្រុងព្រះសីហនុ ជាលទ្ឋផល បងប្អូនប្រជាពលរដ្ឋបានទទួលបានលក្ខខណ្ឌចំណុចទី៩ នៃកិច្ចសន្យារុះរើផ្ទះ និងប្រគល់ដីជូនរដ្ឋ រួមមានៈ1- សូមស្ម័គ្រចិត្ត និងយល់ព្រមធ្វើការរុះរើផ្ទះ និងប្រគល់ដីជូនរដ្ឋ ដែលមានទីតាំងនៅអូរ២ ទល់មុខសាលាក្រុងព្រះសីហនុ ស្ថិតនៅក្រុមទី២៩ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីឱ្យក្រុមការងារដំណើរការស្តារអូរ-ប្រឡាយ។ 2- សូមស្ម័គ្រចិត្ត និងយល់ព្រមទទួលយកដីទំហំ ០៥ម៉ែត្រ x ២០ម៉ែត្រ (ប្រាំម៉ែត្រគុណម្ភៃម៉ែត្រ) ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីរដ្ឋបាលខេត្តព្រះសីហនុ។


3- រដ្ឋបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋទាំង ០៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលថវិកាចំនួន ២.០០០.០០០រៀល (ពីរលានរៀល)។ រីឯមួយគ្រួសារទៀតឈ្មោះ ទុយ រ៉ា ដែលមានផ្ទះថ្មធំជាងគេ ឧបត្ថម្ភថវិកាចំនួន ៤.០០០.០០០រៀល (បួនលានរៀល)។ ការឧបត្ថម្ភថវិកាសរុបចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀល)នេះ សម្រាប់ផ្តល់ដល់គ្រួសារទាំង ០៩គ្រួសារ ដើម្បីជួលផ្ទះស្នាក់នៅជាបណ្តោះអាសន្ន។ 4- ស្ម័គ្រចិត្តរុះរើផ្ទះឱ្យបានរួចរាល់ក្នុងរយៈពេលយ៉ាងយូរ ០២ខែ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ 5- រដ្ឋបាលខេត្តព្រះសីហនុ ធានាក្នុងការរៀបចំប្រព័ន្ធទឹក-ភ្លើង ឱ្យដល់ទីតាំងដីដែលបានផ្តល់ឱ្យគ្រួសារទាំង ០៩គ្រួសារខាងលើ។ 6- ភាគីរដ្ឋធានាក្នុងការសម្របសម្រួលរៀបចំឯកសារចុះបញ្ជីដីឱ្យប្រជាពលរដ្ឋទាំង ០៩គ្រួសារ។ 7- នៅពេលដែលប្រជាពលរដ្ឋទាំង ០៩គ្រួសារស្នើសុំច្បាប់សាងសង់សំណង់ដែលមានទំហំក្រោម ៥០០ម៉ែត្រការ៉េ រដ្ឋបាលក្រុងព្រះសីហនុ ធានាទទួលរៀបចំឯកសារស្នើសុំច្បាប់សាងសង់ ប៉ុន្តែបន្ទុកក្នុងចំណាយបង់សេវានៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុងព្រះសីហនុ ជាបន្ទុករបស់ម្ចាស់សំណង់។ 8- នៅពេលដល់ថ្ងៃកំណត់រយៈពេល ០២ខែ (ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១) ក្រុមការងារស្តារអូរប្រឡាយ នឹងដាក់គ្រឿងចក្រកាយពង្រីកអូរតាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលផ្លូវទឹក ដែលនឹងមាននៅសល់ដីបម្រុងស្តារអូរ-ប្រឡាយ ដើម្បីងាយស្រួលដល់ក្រុមការងារធ្វើការស្តារនៅពេលក្រោយ។ 9- យោងតាមសំណូមពររបស់ប្រជាពលរដ្ឋទាំង ០៩គ្រួសារ ស្នើសុំប្រកបអាជីវកម្មបណ្តោះអាសន្ននៅលើទីតាំងដីបម្រុងស្តារអូរ-ប្រឡាយខាងលើ រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រជាពលរដ្ឋទាំង ០៩គ្រួសារ លក់ដូរជាបណ្តោះអាសន្ន និងចល័ត នៅលើទីតាំងដីបម្រុងស្តារអូរ-ប្រឡាយ ដោយធ្វើតូបតាមគំរូស្តង់ដារតែមួយ (រៀបចំគំរូប្លង់ស្តង់ដារតូបលក់ដូរចល័ត សម្របសម្រួលដោយការិយាល័យភូមិបាលក្រុង) និងបើថ្ងៃក្រោយរដ្ឋបាលខេត្តព្រះសីហនុ ណែនាំពួកគាត់ឱ្យបញ្ឈប់ការលក់ដូរនៅទីតាំងដីខាងលើ ពួកគាត់ត្រូវបញ្ឈប់ការលក់ដូរជារៀងរហូតដោយគ្មានលក្ខខណ្ឌ។នៅពេលដែលប្រកបអាជីវកម្មនៅលើទីតាំងដីបម្រុងស្តារអូរ-ប្រឡាយ ប្រជាពលរដ្ឋទាំង ០៩គ្រួសារ ត្រូវចូលរួមសម្អាតអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងទទួលខុសត្រូវភ្ជាប់សេវាប្រមូលសំរាមជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម និងមិនត្រូវយកទីតាំងដីនេះផ្ទេរសិទ្ធិ ឬជួលឱ្យអ្នកដទៃជាដាច់ខាត។ 10- ករណីបងប្អូនប្រជាពលរដ្ឋទាំង ០៩គ្រួសារ មិនគោរពតាមលក្ខខណ្ឌនៃកិច្ចសន្យានេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។


ឆ្លើយតបទៅនឹង កិច្ចសម្របសម្រួលនេះ តំណាងប្រជាពលរដ្ឋ០៩គ្រួសារបានអោយដឹងថាយើងខ្ញុំទាំង ០៩គ្រួសារ ដែលជាប្រជាពលរដ្ឋរស់នៅលើដីអូរ២ ទល់មុខសាលាក្រុងព្រះសីហនុ ស្ថិតនៅក្រុមទី២៩ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលរងផលប៉ះពាល់គម្រោងស្តារអូរ-ប្រឡាយនៅអូរ២ ស្ថិតនៅក្រុមទី២៩ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានស្ម័គ្រចិត្តរុះរើផ្ទះ និងប្រគល់ដីជូនរដ្ឋដោយមិនមានការបង្ខិតបង្ខំនោះទេ ហើយក៏មិនមានការប្រែចិត្តវិញដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម